ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ធំ​របស់​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គរ គឺ​ការ​ជួសជុល និង​សាងសង់​ផ្ទះ

3 ឆ្នាំ មុន
  • ភ្នំពេញ

ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រមណី​ដ្ឋា​ន​អង្គរ​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​ច្រើន​ពី​បញ្ហា​ការ​ជួសជុលផ្ទះ និង​ការ​សាងសង​ផ្ទះ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រឹត​បន្តឹង​នោះ ។ មាន​ប្រជាពលរដ្ឋ​១១២​ភូមិ រស់នៅ​ក្នុង​ក្រុង និង​ស្រុក​ចំនួន​៥ របស់​ខេត្តសៀមរាប ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដោយសារ​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់ ស្ថិត​នៅ​តំបន់​ប្រាសាទ​នានា…

ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រមណី​ដ្ឋា​ន​អង្គរ​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​ច្រើន​ពី​បញ្ហា​ការ​ជួសជុលផ្ទះ និង​ការ​សាងសង​ផ្ទះ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រឹត​បន្តឹង​នោះ ។

មាន​ប្រជាពលរដ្ឋ​១១២​ភូមិ រស់នៅ​ក្នុង​ក្រុង និង​ស្រុក​ចំនួន​៥ របស់​ខេត្តសៀមរាប ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដោយសារ​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់ ស្ថិត​នៅ​តំបន់​ប្រាសាទ​នានា ។

អាជ្ញាធរ​ជាតិ​អប្សរា​តម្រូវ​ឲ្យ មុន​ការ​សាងសង់ ឬ​ជួសជុលផ្ទះ ប្រជាពលរដ្ឋ ត្រូវ​ដាក់​ពាក្យ​ស្នើ​ជា​មុន ដើម្បី​អាជ្ញាធរ​ពិនិត្យ​សម្រេច ។

ការ​សាងសង់ និង​ការ​ជួស​ជុស​ណា​ដែល​ប៉ះពាល់​ដល់​បេតិកភណ្ឌ​ពិភពលោក គឺ​មិន​អនុញ្ញាត​ឡើយ ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អង្គរ​បាន​ប្រាប់​កោះសន្តិភាព​ថា កា​រឹតត្បិត​មិន​អនុញ្ញាត​ឲ្យ​ពួក​សាង​សង់ផ្ទះ​ថ្មី ឬ​ធ្វើការ​ជួសជុលផ្ទះ​ចាស់​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​លំបាក​ក្នុង​ការ​រស់នៅ ដោយហេតុ​ថា សមាជិកគ្រួសារ​នីមួយ​ៗ ចេះ​តែ​កើន​រាល់​ឆ្នាំ ចំណែក​ផ្ទះសម្បែង​មិន​អាច​ពង្រីក​បាន ។

លោក ឡុ​ង កុសល អ្នកនាំពាក្យ​របស់​អាជ្ញាធរ​អប្សរា​បាន​គូសបញ្ជាក់​ថា ក្នុង​មួយ​ខែ​ៗ មាន​ពលរដ្ឋ​រាប់រយ​នាក់​បាន​មក​ដាក់​ពាក្យ​ស្នើ​សុំ​ជួសជុលផ្ទះ និង​សាងសង់​ផ្ទះ ។ លោក​ថា ក្នុង​ចំណោម​ភូមិ​ទាំង​១១២ ភូមិ ដែល​មានការ​ស្នើ​សុំ​ច្រើន​ជាងគេ គឺជា​ភូមិ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប ។

លោក​បាន​បញ្ជាក់​ថា វិធានការ​របស់​អាជ្ញាធរ​ជាតិ​អ​បក្ស​រា «​គឺ​ដើម្បី​រក្សា​អត្ត​សញ្ញា​ខ្មែរ និង​លើក​តម្លៃ​សោ​ភណ្ឌ​ភាព​រមណី​ដ្ឋា​ន​អង្គរ​តែ​ប៉ុណ្ណោះ ។

មន្ត្រី​បាន​បញ្ជាក់​ថា អាជ្ញាធរ​មិន​បាន​បដិសេធ​ចំពោះ​សំណើ​ពលរដ្ឋ​នោះ​ឡើយ គ្រាន់តែ​ចូលរួម​ពិនិត្យ ដើម្បី​ឲ្យ​ការ​សាងសង់​រក្សា​បាន​នូវ​អត្ត​សញ្ញា​ជាតិ ដោយសារ​ទីនោះ គឺ​តំបន់​ប្រវត្តិសាស្ត្រ​ដែល​ទទួល​អ្នកទេសចរ​បរទេស​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ។

ក្រៅពី​ការ​លើក​ឡើង​ពី​បញ្ហា​សាងសង់ និង​ជួសជុលផ្ទះ​ក្នុង​វេទិកាសាធារណៈ​ដែល​ធ្វើ​ឡើង​នៅ​ក្នុងស្រុក​អង្គរធំ ក្នុង​ថ្ងៃ​ទី​១៥ មិថុនា​នោះ ពលរដ្ឋ​បាន​លើក​ឡើង​ពី​បញ្ហា​អគ្គី​ស​នី ភ្លើង​លើស​គីឡូ​ខុស​ប្រក្រតី​នៃ​ការ​ប្រើប្រាស់ និង​ករណី​វីរុស​កូ​វី​ដ​១៩ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ