ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​បេះដូង​! រូបភាព​ច្រើន​សន្លឹក​បង្ហាញ​ការ​​តស៊ូ​របស់​គ្រូ​ចុះ​បង្រៀន​សិស្ស​នៅ​ជន​បទ​សម័យ​កូ​វី​ដ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ថ្មី​ៗ​នេះ​រូបភាព​ជា​ច្រើន​សន្លឹក​​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ឲ្យ​​ច្បាស់​​ពី​ភាព​ខុស​គ្នា​រវាង​ការ​សិក្សា​របស់​ក្មេង​ៗ​នៅ​រាជធានី​ភ្នំពេញ និង​ក្មេង​តូច​ៗ​នៅ​ជនបទ ។ ក្នុង​នោះ​រូបភាព​ខ្លះ​ គឺ​សិស្ស​ៗ​រៀន​ជាមួយ​គ្រូ ក្រោម​ម្លប់​ដើមឈើ ខ្លះ​ក៏​ជុំ​គ្នា​រៀន​នៅ​បរិវេណ​វត្ត​អារាម​ជាដើម ។…

រាជធានី​ភ្នំពេញ ​៖ ថ្មី​ៗ​នេះ​រូបភាព​ជា​ច្រើន​សន្លឹក​​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ឲ្យ​​ច្បាស់​​ពី​ភាព​ខុស​គ្នា​រវាង​ការ​សិក្សា​របស់​ក្មេង​ៗ​នៅ​រាជធានី​ភ្នំពេញ និង​ក្មេង​តូច​ៗ​នៅ​ជនបទ ។ ក្នុង​នោះ​រូបភាព​ខ្លះ​ គឺ​សិស្ស​ៗ​រៀន​ជាមួយ​គ្រូ ក្រោម​ម្លប់​ដើមឈើ ខ្លះ​ក៏​ជុំ​គ្នា​រៀន​នៅ​បរិវេណ​វត្ត​អារាម​ជាដើម ។

ការ​សិក្សា​នៅ​សម័យ​កូ​វី​ដ​១៩ របស់​សិស្សានុសិស្ស​នៅ​ជនបទ ​គឺ​ជួប​ឧបសគ្គ​ច្រើន​ពាក់ព័ន្ធ​នឹង​សម្ភារៈ​ប្រើប្រាស់​នៃ​ការ​សិក្សា​តាម​អន​ឡាញ ដោយសារ​កត្តា​ជីវភាព​ក្រីក្រ​ខ្វះ​ម​ធ្យោ​បាយ​​ប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម ហើយ​ក្មេង​ៗ​នៅ​គ្រួសារ​ក្រីក្រ​ខ្លះ គឺ​ពុំ​មាន​លទ្ធភាព​សូ​ម្បី​តែ​រៀន​តាម​កម្មវិធី​សិក្សា​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ ។ ខណៈ​កុមារ​មួយ​ចំនួន​ធំ​នៅ​ថ្នាក់បឋមសិក្សា​រហូត​ដល់​វិទ្យាល័យ​នៅ​ក្រុងភ្នំពេញ ​ហាក់​ទទួល​បានការ​សិក្សា​តាម​អន​ឡាញ​យ៉ាង​រលូន ។

ងាក​ទៅ​ការ​បង្រៀន​ពី​ចម្ងាយ​នៅ​តាម​ជនបទ​វិញ លោកគ្រូ អ្នកគ្រូ​មួយ​ចំនួន​ ដោយសារ​កូន​សិស្ស​មួយ​ចំនួន​ធំ​ខ្វះខាត​សម្ភារៈ​សិក្សា​តាម​អន​ឡាញ​បាន​ចុះ​ណែនាំ​ និង​ដាក់​កិច្ចការ​ឲ្យ​កូន​សិស្ស​តាម​រយៈ​ការ​ជួបជុំ មួ​យស​ប្តា​ហ៍ម្ត​ង​តាម​ភូមិ​គោលដៅ ដោយ​ការ​សម្រេច​យក​ទីធ្លា​វត្ត​អា​រា​ម្យ ឬ​សាលា​ភូមិ​សម្រាប់​ធ្វើការ​បង្រៀន​បាន​ខ្លះ​ៗ​ក្នុង​រយៈពេល​ត្រឹមតែ ១ ម៉ោង តែ​ប៉ុណ្ណោះ ។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នកគ្រូ កេ​ត ចិន្តា បង្រៀន​គណិត​វិទ្យា​ថ្នាក់​ទី ៧ និង ៨ នៅ​វិទ្យា​ល័យ​​ហេង សំ​រិ​ន ចក នៅ​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ​ក្នុង​ការ​ជួយ​សម្រួល​ដល់​សិស្សា​នុ​សិស្ស សម្រាប់​ការ​រៀន​ពី​ចម្ងាយ​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩ ​ដែល​សាលារៀន​គ្រប់​កម្រិត​ទូ​ទាំង​ប្រទេស​ត្រូវ​បិទ​នោះ ថ្នាក់ដឹកនាំ​សាលា​បាន​រៀបចំ​គ្រួ​ៗ​ចុះ​ជួយ​ពង្រឹង​ការ​បង្រៀន​នៅ​មូលដ្ឋាន ។

ជាក់ស្តែង​សម្រាប់​អ្នកគ្រូ កេ​ត ចិន្តា ដែល​មាន​សិស្ស​ប្រមាណ ២០០ នាក់​បាន​ចុះ​តាម​ភូមិ សម្រាប់​​ការ​បង្រៀន ​និង​ការ​ដាក់​មេរៀន​ដល់​សិស្ស​របស់​ខ្លួន​មួយ​ភូមិ​ម្តង​ៗ ជា​ក្រុម​ៗ ពី ៥ ទៅ ១០ នាក់ ដោយ​ជ្រើសរើស​ទីធ្លា​វត្ត​អារាម​ក្រោម​ដើមឈើ ឬ​ក៏​ក្រោម​រោង​នៅ​វត្ត​ជាដើម សម្រាប់​តាមដាន​ណែនាំ​កម្មវិធី​បង្រៀន​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ជាដើម​។

អ្នកគ្រូ​បាន​បញ្ជាក់​ថា «​យ៉ាងណាមិញ ការ​បង្រៀន​បែប​នេះ ​គឺ​មានការ​ពិបាក​ច្រើន ដោយ​សារ​​តែ​សិស្ស​ខ្លះ​គាត់​អត់​មាន​លទ្ធភាព​រៀន​តាម​អន​ឡាញ ។ ត្រង់នេះ​គឺថា ​សិស្ស​ដែល​ខ្ញុំ​បង្រៀន​​សម្រាប់​​មុខ​វិជ្ជា​គណិត​វិទ្យា​ប្រមាណ​២០០​នាក់ គឺ​មាន ៥០%​អត់​អាច​រៀន​តាម​អន​ឡាញ ហើយ​៥០%​ផ្សេង​ទៀត​ខ្លះ​ក៏​មាន​លទ្ធភាព​រៀន​តាម​ការ​ចាក់​តាម​ទូរទស្សន៍​ជាតិ តែ​ខ្លះ​គាត់​មានការ​រៀន​ចុះ​​ខ្សោយ​ខ្លាំង ​ព្រោះ​គ្រួសារ​គាត់​គឺ​អត់​ទាំង​មាន​ទូរទស្សន៍​មើល​ការ​បង្រៀន​នោះ​ទេ​» ។ អ្នកគ្រូ​បញ្ជាក់​ថា ​អ្នកគ្រូ​ចុះ​តាម​ភូមិ​ជា​ទៀងទាត់ ដើម្បី​ណែនាំ​ និង​ដាក់​មេរៀន​ឲ្យ​សិស្ស​យក​ទៅ​ធ្វើ​នៅ​ផ្ទះ​» ។

តោះ​មក​មើលរូប​ភាព​ផ្សេង​ៗ​ដែល​អ្នកគ្រូ និង​លោកគ្រូ​វ​ចុះ​បង្រៀន​តាម​ភូមិ ក្នុងអំឡុងពេល​បិ​ទ​សាលារៀន​ដោយសារ​តែ​កូ​វី​ដ​១៩ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ