ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ជាង​៦០​នាក់ បម្រុង​ឆ្លង​ដែន​ទៅ​ថៃ សមត្ថកិច្ច​ឃាត់​ឲ្យ​ត្រឡប់​ក្រោយ​វិញ

3 ឆ្នាំ មុន

បាត់ដំបង ៖ ពលករ​ខ្មែរ​ប្រមាណ​ជាង​៦០​នាក់ ដែល​មាន​បំណង​ឆ្លង​ដែន​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​ចម្រុះ ដែល​ប្រចាំការ​នៅ​ទីនោះ ធ្វើការ​ឃាត់ ដើម្បី​យក​មក​សាកសួរ​នា​វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃ​ទី​១៤…

បាត់ដំបង ៖ ពលករ​ខ្មែរ​ប្រមាណ​ជាង​៦០​នាក់ ដែល​មាន​បំណង​ឆ្លង​ដែន​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​ចម្រុះ ដែល​ប្រចាំការ​នៅ​ទីនោះ ធ្វើការ​ឃាត់ ដើម្បី​យក​មក​សាកសួរ​នា​វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ ។

ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង សហការ​ជាមួយ​កម្លាំង​វរៈ​ការពារ​ព្រំដែន​គោក​៨១៩ បាន​ផ្អាក​ដំណើរ​ពលករ​ខ្មែរ​ដែល​បម្រុង​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ចំនួន​៦៦​នាក់ មាន​ស្រី​៣០​នាក់ ក្មេង​ចំនួន​០៤​នាក់ នៅ​ចំណុច​ប៉ុស្តិ៍​ស្វាយចេក ចំណុះ​ឲ្យ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៩ ។

ក្រោយមក​សាកសួរ នៅ​ប៉ុស្តិ៍​និង​ស្ថាប័ន​ពាក់ព័ន្ធ​រួម​មក មន្ត្រី​ជំនាញ​បាន​អប់រំ​ណែនាំ​ឲ្យ​យល់​ពី​ការ​ឆ្លង​ដែន​ខុសច្បាប់ រួច​ក៏​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​រៀង​ៗ​ខ្លួន ។

សូម​ជម្រាប​ថា យោង​តាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដាក់​ទៅ​កាន់​អភិបាលខេត្ត​នានា ស្តី​ពី​ការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ចូល​ទៅ​ប្រទេស​ជាតិ​ខាង តាម​ច្រករបៀង​នានា ទោះបីជា​តាម​រូបភាព​ណា​ក៏​ដោយ ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ