ក្រសួងអប់រំ សម្រេចបង្កើតនាយកដ្ឋានកីឡាថ្មី2ទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពេលដឹកនាំអង្គប្រជុំការងារប្រចាំខែនាថ្ងៃទី១១ ឧសភាជាមួយនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកីឡាទាំង៤…
រាជធានីភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពេលដឹកនាំអង្គប្រជុំការងារប្រចាំខែនាថ្ងៃទី១១ ឧសភាជាមួយនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកីឡាទាំង៤…
រាជធានីភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពេលដឹកនាំអង្គប្រជុំការងារប្រចាំខែនាថ្ងៃទី១១ ឧសភាជាមួយនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកីឡាទាំង៤ បានបង្ហើបឲ្យដឹងថា នាយកដ្ឋានកីឡាចំនួន២ទៀតដែលគ្រោងបង្កើតនោះ គឺនាយកដ្ឋានរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា។
សូមបញ្ជាក់ថា សព្វថ្ងៃនេះនាយកដ្ឋានកីឡាទាំង៤ចំណុះឲ្យអគ្គនាយកដ្ឋានកីឡានោះ មាននាយកដ្ឋានអប់រំកាយ និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
នាយកដ្ឋានអប់រំកាយ និងកីឡា ទទួលបន្ទុកគ្រប់គ្រងសហព័ន្ធជាតិ នាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស-និស្សិតទទួលបន្ទុកលើការប្រកួតកីឡាចាប់ពីបឋមសិក្សារហូតដល់ឧត្ដមសិក្សា។
មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទទួលបន្ទុកគ្រប់គ្រងកីឡាជម្រើសជាតិ និងកីឡាថ្នាល (ដែលក្នុងនោះមានទាំងការបំប៉ន និងការហ្វឹកហាត់)។
វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាដែលកំពុងតែអភិវឌ្ឍន៍ខ្លួនទៅជាសាកលវិទ្យាល័យកីឡានោះ
ទទួលបន្ទុកបណ្ដុះបណ្ដាលគ្រូអប់រំកាយ និងកីឡា ។ ពេលនេះ វិទ្យាស្ថាននេះ កំពុងតែដំណើរការសាកល្បងគ្រូអប់រំកាយ និងកីឡាកម្រិតបរិញ្ញាបត្រ។
បញ្ហាកូវីដ-១៩ ដែលនៅមិនទាន់ស្ងប់នោះលោករដ្ឋលេខាធិការសំណូមពរឲ្យនាយកដ្ឋានកីឡាទាំង៤ត្រូវបន្តរក្សាអនាម័យគ្រប់ពេលវេលា ។ ទន្ទឹមនោះ នាយកដ្ឋានកីឡាទាំង៤ត្រូវរក្សាអនាម័យគ្រប់ទីកន្លែងតាមនាយកដ្ឋានកីឡានីមួយៗមិនថា រដូវកាលមេរោគកូរ៉ូណាគឺគ្រប់ពេលវេលាទាំងអស់ ។ នាពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតនាយកដ្ឋានថ្មី២ទៀត គឺនាយកដ្ឋានរៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា ដើម្បីជំរុញដល់ការងារគ្រប់គ្រងការប្រកួត និងព័ត៌មានសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ