ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ផ្ទុះ​១៥​គ្រាប់ ខណៈ​ពេល​កំពុង​តែ​ភ្ជួរ​ដី​ធ្វើ​ចំការ

3 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​​១៥​គ្រាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ ខណៈ​ពេល​កំពុង​ភ្ជួរ​ដី​ធ្វើ​ចំការ​របស់​ខ្លួន ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​​១៥​គ្រាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ ខណៈ​ពេល​កំពុង​ភ្ជួរ​ដី​ធ្វើ​ចំការ​របស់​ខ្លួន ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ចម្ងាយ​ពី​បង្គោល​សី​ម៉ា​លេខ​៣២ ប្រហែល​១៧០​ម៉ែ​ត (​ព្រំដែន​-​កម្ពុជា ) ស្ថិត​ក្នុងភូមិ​អូរ​កំបុត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។

បើ​តាម​លោក​វរសេនីយ៍ឯក ឡុ​ង សំណាង មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​​៨០៧ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ឈ្មោះ ជុំ រស្មី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​កំបុត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក បាន​ភ្ជួរ​ដី​ធ្វើ​ចំការ ស្រាប់តែ​ជួប​ប្រទះ​ឃើញ​គ្រាប់​មីន​ចំនួន​១៥​គ្រាប់ ចំងាយ​ពី​បង្គោល​សីមា​លេខ​៣២ ប្រហែល​១៧០​ម៉ែត្រ ហើយ​ក៏​បាន​រាយការណ៍​មក​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​អូរ​កំបុត​តែ​ម្តង​។

លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ការពារ​ព្រំ​ដែន​ប៉ុស្តិ៍​អូរ​កំបុត បាន​សហការ​ជាមួយ​កម្លាំង​សំអាត​មីន​អង្គភាព​ហេ​ឡូ​ត្រាស​ដ៍ បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង ហើយ​ក៏​បាន​ធ្វើការ​ប្រគល់​គ្រាប់​មីន​ទាំងនោះ​ទៅ​កម្លាំង​សំអាត​មីន​អង្គភាព​ហេ​ឡូ​ត្រាស​ដ៍ ដើម្បី​យក​ទៅ​ធ្វើការ​បំផ្លាញ​ចោល​ផង បញ្ចៀស​ការ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ