ក្របខ័ណ្ឌ Serie A កំណត់កាលបរិច្ឆេទចាប់ផ្តើមលីគឡើងវិញ
3 ឆ្នាំ មុន
ប្រទេសអុីតាលី៖ ក្របខ័ណ្ឌកំពូល Serie A គ្រោងនឹងចាប់ផ្តើមរដូវកាលរបស់ខ្លួនឡើងវិញនៅថ្ងៃទី១៣ ខែមិថុនា ប្រសិនបើរដ្ឋាភិបាលអុីតាលីយល់ព្រម ។ ក្លិបទាំង២០នៅក្របខណ្ឌកំពូលខាងលើ បានជួបប្រជុំគ្នាកាលពីថ្ងៃពុធតាមរយៈខ្សែអាត់វីដេអូ…
ប្រទេសអុីតាលី៖ ក្របខ័ណ្ឌកំពូល Serie A គ្រោងនឹងចាប់ផ្តើមរដូវកាលរបស់ខ្លួនឡើងវិញនៅថ្ងៃទី១៣ ខែមិថុនា ប្រសិនបើរដ្ឋាភិបាលអុីតាលីយល់ព្រម ។
យើងបានឃើញថាក្លិបមួយចំនួនក្នុងក្របខណ្ឌ Serie A បានវិលត្រឡប់ចូលជំរំហ្វឹកហាត់វិញរៀងខ្លួនកាលពីដើមខែឧសភា ប៉ុន្តែកីឡាករទាំងអស់អនុញ្ញាតឲ្យធ្វើការហ្វឹកហាត់តែម្នាក់ឯងដាច់ដោយឡែកពីគ្នា ។
សូមរំលឹកថាក្របខ័ណ្ឌ Serie A ត្រូវបានផ្អាកកាលពីថ្ងៃទី៩ ខែមីនា បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសពិភពលោកកូវីដ-១៩ ។ ក្រុមសេះបង្កង់ Juventus ដែលមាន ៦៣ពិន្ទុកំពុងតែឈរនៅលើកំពូលតារាងបណ្តោះអាសន្ន ដោយនាំមុខក្រុម Lazio តែ១ពិន្ទុប៉ុណ្ណោះ មុនពេលលីគត្រូវបានផ្អាក ។
ចែករំលែកព័តមាននេះ