ក្រុងព្រះសីហនុ ៖ ឃ្លាំងលើមួយកន្លែងត្រូវអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កើតឡើងកាលពីម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០១ ឧសភា រហូតដល់វេលាល្ងាចថ្ងៃដដែលបានរលត់ទើបភ្លើងបានរលត់វិញ។
តាមសមត្ថកិច្ចឱ្យដឹងថា អគ្គិភ័យកើតឡើងនៅចំណុចក្រោយក្រុមហ៊ុនស៊ីម៉ង់អូដ្ឋស៍ ស្ថិតក្នុងក្រុម៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ គឺឆេះឃ្លាំងសិប្បកម្មគ្រឿងសង្ហារឹមមួយកន្លែង (យីហោកំពង់សោមគ្រឿងសង្ហារឹមរាជ្យវង្ស) របស់ជនជាតិចិន ដែលបណ្តាលអោយខូចខាតឃ្លាំងសិប្បកម្មនេះទាំងស្រុង , សម្ភារ និងគ្រឿងសង្ហារឹមមួយចំនួនធំទៀត ។
បើតាមសមត្ថកិច្ចថា មូលហេតុបណ្តាលឱ្យឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងខ្សែភ្លើងចេញពីឧបករណ៍ផ្សាដែកហើយរាលដាលឆេះចូលក្នុងឃ្លាំងសិប្បកម្មគ្រឿងសង្ហារឹមនេះតែម្តង។ ករណីនេះ សំណាងមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ ។ ភ្លាមៗ សមត្ថកិច្ចចំរុះ មាននគរបាល កងរាជអាវុធហត្ថ កម្លាំងសង្គ្រោះអង្គភាពង៧០ កំពង់ផែ និងអជ្ញាធរពាក់ពន្ធ័ បានអន្តរាគមន៍ជួយពន្លត់ ប្រើប្រាស់រថយន្តទឹកច្រើនប្រមាណ ជាង១០គ្រឿង ការពារមិនឱ្យទីទីតាំងដែលនៅក្បែរគ្នានេះ ។
ចែករំលែកព័តមាននេះ