ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយ​ក្រុង​ញូ​វ​យ៉​ក​ចង់​ឱ្យ​​មានព្រឹត្តិការ​ណ៍​ប្រកួត​កីឡា​ឡើង​វិញ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ ចៅហ្វាយ​ក្រុង​ញូ​វ​យ៉​ក បាន​លើក​ឡើង​កាលពី​ថ្ងៃអាទិត្យ អំពី​លទ្ធភាព​នៃ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា និង​លី​គ​កីឡា​ធំ​ៗមួយ​ចំនួន ដែល​អាច​វិល​ត្រឡប់​ទៅ​កាន់ការ​ប្រកួត​លើ​ទីលាន ឬ​សង្វៀន​ឡើង​វិញ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​ឡើយ ។…

សហរដ្ឋអាមេរិក ​៖ ចៅហ្វាយ​ក្រុង​ញូ​វ​យ៉​ក បាន​លើក​ឡើង​កាលពី​ថ្ងៃអាទិត្យ អំពី​លទ្ធភាព​នៃ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា និង​លី​គ​កីឡា​ធំ​ៗមួយ​ចំនួន ដែល​អាច​វិល​ត្រឡប់​ទៅ​កាន់ការ​ប្រកួត​លើ​ទីលាន ឬ​សង្វៀន​ឡើង​វិញ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​ឡើយ ។

លោក Andrew Cuomo ចៅហ្វាយ​ក្រុង​ញូ​វ​យ៉​កបាន​ថ្លែង​ថា លោក​បាន​ពិភាក្សា​ជាមួយ​ម្ចាស់​ក្លិប​កីឡា​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​ទីក្រុង​នេះ ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​ភាព​ដើម្បី​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ ស្ថិត​ពីក្រោយ​ការ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន ។

លោក​បាន​ធ្វើការ​កត់សម្គាល់​នៅ​ក្នុង​សន្និសីទ​ប្រចាំ​ថ្ងៃ ស្តី​ពី​ការ​វី​ឌ្ឍ​ន៍​នៃ​វីរុស​កូ​វី​ដ​១៩ ដោយ​បាន​គូសបញ្ជាក់​ពី ផែនការ​សម្រាប់​ការ​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើង​វិញ​បន្តិច​ម្តង ៗ ដោយ​និយាយ​ថា ក្រុមហ៊ុន និង​ការដ្ឋាន​សំណង់​អាច​នឹង​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៥ ខែ ឧសភា ប៉ុន្តែ​ការ​បន្ធូរបន្ថយ​នេះ​នឹង​ត្រូវធ្វើ​ឡើង​នៅ​តំបន់​ភាគ​ខាងជើង​ទីក្រុង ដែល​ពុំ​សូវ​មានការ​ផ្ទុះ​ខ្លាំង​នៃ​វីរុស​នេះ ។

លោក​ក៏​បាន​កត់សម្គាល់​ឃើញ​ថា ការ​បង្ខាំង រួម​នឹង​វិធានការ​រឹត​បន្តឹង​ជា​ច្រើន​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មក បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាជន​ញូ​វ​យ៉​ក ហើយ​លោក​ជឿ​ង​ថា ការ​បន្ត​ឲ្យ​មានការ​ប្រកួតប្រជែង​កីឡា​ឡើង​វិញ នឹង​អាច​ជួយ​រំសាយ​ផ្លូវ​អារម្មណ៍​ដ៏​តានតឹង​មួយ​នេះ ។

សូម​ជម្រាប​ជូន​ថា សហរដ្ឋអាមេរិក​នៅ​តែ​ឈរ​កំពូល​គេ ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់ និង​ឆ្លង​វីរុស​កូ​វី​ដ​១៩​ច្រើន​ជាងគេ​បំផុត​ទូ​ទាំង​ពិភពលោក ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ២៧ នេះ​មាន​ករណី​ឆ្លង​ជាង ៩៨៧,០០០​ករណី និង​មាន​អ្នក​ស្លាប់​សរុប​ចំនួន ៥៥,៤១៣​នាក់ ៕ (ដកស្រង់​ចេញពី CNA)