ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​មាន់​រាប់ពាន់ក្បាល​នាំ​ចូល​ពី​ប្រទេស​ថៃ​ត្រូវ​បង្ក្រាប​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សត្វ​មាន់​រស់​រាប់​ពាន់​ក្បាល​ ស្មើ​នឹង​រាប់​ពាន់​គីឡូក្រាមដែល​ក្រុម​ឈ្មួញនាំ​ចូល​ពីប្រទេស​ថៃ​ ត្រូវ​បាន​មន្ត្រី​បសុពេទ្យ​ព្យាបាល​សត្វ​ការិយាល័យ​កសិកម្ម​រុក្ខ​ប្រមាញ់ និ​ង​នេសាទ​ខេត្តឧត្តរមានជ័យ​ ធ្វើការ​បង្ក្រាប ដោយ​អះអាង​ថា​មិនមានច្បាប់​ ។ ការចុះបង្ក្រាប​ករណី​ខាងលើ​បានធ្វើឡើង​កាលពី​ថ្ងៃ​ទី​២២​…

ខេត្តឧត្តរមានជ័យ ៖ សត្វ​មាន់​រស់​រាប់​ពាន់​ក្បាល​ ស្មើ​នឹង​រាប់​ពាន់​គីឡូក្រាមដែល​ក្រុម​ឈ្មួញនាំ​ចូល​ពីប្រទេស​ថៃ​ ត្រូវ​បាន​មន្ត្រី​បសុពេទ្យ​ព្យាបាល​សត្វ​ការិយាល័យ​កសិកម្ម​រុក្ខ​ប្រមាញ់ និ​ង​នេសាទ​ខេត្តឧត្តរមានជ័យ​ ធ្វើការ​បង្ក្រាប ដោយ​អះអាង​ថា​មិនមានច្បាប់​ ។

ការចុះបង្ក្រាប​ករណី​ខាងលើ​បានធ្វើឡើង​កាលពី​ថ្ងៃ​ទី​២២​ មេសា ឆ្នាំ​​២០២០​ នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមាន​ជ័យ​ ។

តាម​ប្រភព​ពី​ក្រុម​ឈ្មួញ​ខ្មែរ​បាន​អះអាង​​ថា ពួក​គាត់​ទិញ​មាន់​ពី​ប្រទេស​ថៃ​នាំ​ចូលមក​ប្រទេស​កម្ពុជា​​ គឺ​ពួក​គាត់​សំអាង​ទៅ​លើ​ក្រុមហ៊ុនដែល​មានច្បាប់​យីហោ​ អេស​ធូ​វី​ ​ដែល​មាន​ទំនួល​ខុស​ត្រូវ ហើយ​ក្រុមហ៊ុន
នេះ​​បាន​គិ​តកម្រៃ​នាំ​ចូល​ក្នុង​មួយ​គីឡូក្រាម​៥​បាត ​ទើប​នាំ​ចូល​បាន ​ស្រាប់តែ​នៅ​ពេល​នេះ មន្ត្រី​ជំនាញ​បសុពេទ្យចុះ​​បង្ក្រាប​ និង​ច្រានចោលហើយ​មិន​ទំនួល​ខុស​ត្រូវ​ទៅ​វិញ​ ។ ​ទាក់ទិន​នឹង​ព័ត​មាន​នេះ​ កោះ​សន្តិ​ភាព​បាន​ធ្វើការ​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ​​ទៅ​លោក​សរ ប្រុស​ ប្រធាន​ក្រុមហ៊ុន​ដែរ ​តែ​ទូ​ស័ព្ទ​ចូល​ជា​ច្រើន​លើក​ពុំមាន​អ្នក​លើ​ក​។

លោកតា​ញ់ បុត្តា​ ប្រធាន​ការិយាល័យ​បសុពេទ្យ​ព្យាបាល​សត្វ​មន្ទីរកសិកម្ម និ​ង​នេសាទ​ខេត្តឧត្តរមានជ័យ​បានឱ្យ​ដឹង​តាម​រយៈ​ទូរ​ស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ​មេ​សា​ ឆ្នាំ​២០២០​ថា ក្រុម​ឈ្មួញ​ខ្មែរ​ដែល​​​ធ្វើចលនា​​សត្វ​​ពី​ប្រទេស​ថៃ​មក​កម្ពុជា​នោះ​មិន​មានច្បាប់​នាំ​ចូល​ទេ​ ខណៈ​នេះ​លោក​បាន​ដឹកនាំ​កំលាំង​មន្ត្រី​បសុពេទ្យ​បង្ក្រាបហើយ​ធ្វើកា​រ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់​ ។

​គួ​រំលឹក​ផង​ដែរ​ មន្ត្រី​ប​សុពេទ្យ​បាន​ធ្វើការ​បង្ក្រាប​ចលនា​សត្វ​នាំ​ចូល​នេះ ​បើ​គិ​ត​ក្នុង​ដើមខែមក​រា​ ឆ្នាំ​២០២០​កន្លងមកនេះ ​មាន​ចំនួន​៣​លើក​មក​ហើយ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ