ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar នឹង​ត្រូវ​កាត់​ប្រាក់​ឈ្នួល​យ៉ាងច្រើន ប្រសិន​បើ​ចង់​វិល​ទៅ​ក្លិប​ចាស់​វិញ

4 ឆ្នាំ មុន

យោង​តាម​របាយការណ៍​នៅ​ប្រទេស​អេ​ស្ប៉ា​ញ បាន​បង្ហាញ​ថា​ការ​វិល​ត្រលប់​ទៅ​កាន់​ក្លិប​ចាស់ Barcelona របស់​កីឡាករ Neymar កំពុង​មាន​សញ្ញា​វិជ្ជមាន​សម្រាប់​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​រូបគេ​ក៏​បាន​បង្ហាញ​ចេតនា មិន​ចង់​បន្ត​ជាមួយ​ក្លិប Paris Saint-Germain…

យោង​តាម​របាយការណ៍​នៅ​ប្រទេស​អេ​ស្ប៉ា​ញ បាន​បង្ហាញ​ថា​ការ​វិល​ត្រលប់​ទៅ​កាន់​ក្លិប​ចាស់ Barcelona របស់​កីឡាករ Neymar កំពុង​មាន​សញ្ញា​វិជ្ជមាន​សម្រាប់​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​រូបគេ​ក៏​បាន​បង្ហាញ​ចេតនា មិន​ចង់​បន្ត​ជាមួយ​ក្លិប Paris Saint-Germain តទៅ​ទៀត​ដែរ ។

ក្នុង​នោះ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូប​នេះ នឹង​ត្រូវ​តែ​កាត់​បន្ថយថ្លៃ​នឿយ​ហាត់​របស់​ខ្លួន ប្រសិនបើ​រូបគេ​ចង់​វិល​ត្រឡប់​ទៅ​កាន់​អតីត​ក្លិប​ចាស់​វិញ ។

យោង​តាម​កាសែត Mundo Deportivo បាន​អះអាង​ថា​ ក្លិប PSG ត្រៀម​នឹង​ផ្តល់​ប្រាក់​ឈ្នួល​ដល់​កីឡាករ​វ័យ ២៨ ឆ្នាំ​រូប​នេះ សម្រាប់​កុងត្រា​ថ្មី​ដែល​មាន​តម្លៃ ៤៤​លាន​ផោន​ក្នុង​មួយ​រដូវ​កាល ដើម្បី​ចងចិត្ត​​កីឡាកររូបនេះ​​ឲ្យ​បន្ត​ស្នាក់​នៅ​ក្នុង​ទឹកដី Parc des Princes ។

កិច្ចព្រមព្រៀង​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​របស់ Neymar នៅ​តែ​ស្ថិត​ក្រោម​កីឡាករ​ឆ្នើម​ទាំង​២​រូប​របស់​លើ​ពិភពលោក​គឺ Lionel Messi និង Cristiano Ronaldo ។

ផ្ទុយ​ទៅ​វិញ ​ប្រសិនបើ Neymar ចង់​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Barcelona នោះ​រូបគេ​នឹង​ទទួល​បាន​ថ្លៃ​នឿយ​ហាត់​ត្រឹមតែ​១៨​លាន​ផោន​ក្នុង​មួយ​រដូវ​កាល​តែ​ប៉ុណ្ណោះ ។

សូម​ជំរាប​ជូន​ថា Neymar បាន​រួមរស់​ជាមួយ PSG បាន៣​រដូវ​កាល​រួច​មក​ហើយ បន្ទាប់​ពី​បាន​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​ក្នុង​ការ​បំបែក​កំណត់​ត្រា​ដ៏​អស្ចារ្យ​មួយ​ដែល​ផ្ទេរ​ពី Barcelona ក្នុង​តម្លៃ​២២២​លាន​អឺ​រ៉ូ​កាលពី​ឆ្នាំ ២០១៧ ​៕ (ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ