កីឡាករ២នាក់របស់ក្លិប Juventus បានជាសះស្បើយពីកូវីដ១៩ហើយ
កីឡាករ Daniele Rugani និង Blaise Matuidi របស់ក្លិបសេះបង្កង់ Juventus ត្រូវបានក្លិបបញ្ជាក់ថា អ្នកទាំង២បានជាសះស្បើយពីជំងឺរលាកផ្លូវដង្ហើម…
កីឡាករ Daniele Rugani និង Blaise Matuidi របស់ក្លិបសេះបង្កង់ Juventus ត្រូវបានក្លិបបញ្ជាក់ថា អ្នកទាំង២បានជាសះស្បើយពីជំងឺរលាកផ្លូវដង្ហើម…
កីឡាករ Daniele Rugani និង Blaise Matuidi របស់ក្លិបសេះបង្កង់ Juventus ត្រូវបានក្លិបបញ្ជាក់ថា អ្នកទាំង២បានជាសះស្បើយពីជំងឺរលាកផ្លូវដង្ហើម បណ្តាលមកពីវីរុសកូវីដ ១៩ ។
ខ្សែការពារអុីតាលី Daniele Rugani គឺជាកីឡាករលីគកំពូល Serie A ដំបូងគេវិជ្ជមាននៃវីរុសនេះ មួយសប្តាហ៍បន្ទាប់ខ្សែបម្រើបារាំង Blaise Matuidi ក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានវីរុសនេះផងដែរ ។
សេចក្តីថ្លែងការណ៍មួយរបស់ក្លិបបានសរសេរថា «Rugani and Matuidi បានទទួលការត្រួតពិនិត្យទ្វេដងចំពោះវីរុសកូរ៉ូណា។ លទ្ធផលតេស្តត្រឡប់មកវិញជាមួយសញ្ញាអវិជ្ជមាន។ ដូច្នេះកីឡាករទាំង២បានជាសះស្បើយ ហើយលែងស្ថិតនៅក្រោមការដាក់ឲ្យនៅឯកោក្នុងផ្ទះទៀតហើយ» ។
សូមបញ្ជាក់ថា Rugani និង Matuidi គឺជាកីឡាករពីរនាក់ក្នុងចំណោមកីឡាករចំនួន ៣នាក់របស់ Juventus ដែលបានឆ្លងវីរុសនេះ ហើយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Paulo Dybala ក៏បានធ្វើតេស្តវិជ្ជមានផងដែរ បច្ចុប្បន្នកំពុងបន្តទទួលការព្យាបាល ។
សេចក្តីប្រកាសមួយកាលពីសប្តាហ៍មុនថា កីឡានៅក្នុងប្រទេសអុីតាលីនឹងនៅតែត្រូវបានផ្អាក បន្ទាប់ពីនាយករដ្ឋមន្ត្រីរបស់ខ្លួន បានពន្យារពេលការដាក់ប្រទេសក្នុងភាពអាសន្នទូទាំងប្រទេសដល់ថ្ងៃទី ៣ ខែ ឧសភា ខណៈករណីឆ្លងបានកើនឡើងដល់ជាង ១៦៥,០០០នាក់ និងស្លាប់ឈានដល់ ២១,៦៤៥នាក់ ៕ (ដកស្រង់ចេញពី Sky Sports)
ចែករំលែកព័តមាននេះ