ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង បា.ញ់​សម្លា.ប់​ប្អូនថ្លៃ នៅ​កោះ​ឧកញ៉ា​តី

4 ឆ្នាំ មុន

ខេត្តកណ្តាល ៖ មាន​ករណី​បាញ់ប្រហារ​មួយ​នៅ​កោះ​ឧកញ៉ា​តី ដោយ​ខ្មាន់កាំភ្លើង​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង បាន​បាញ់សម្លាប់​បុរសម្នាក់ ត្រូវជា​ប្អូនថ្លៃរបស់​ខ្លួន រួច​រត់គេច​ខ្លួនបាត់ ។ ហេតុការណ៍​បាញ់ប្រហារ​នេះ កើតឡើង​នៅ​ម៉ោង​១៨…

ខេត្តកណ្តាល ៖ មាន​ករណី​បាញ់ប្រហារ​មួយ​នៅ​កោះ​ឧកញ៉ា​តី ដោយ​ខ្មាន់កាំភ្លើង​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង បាន​បាញ់សម្លាប់​បុរសម្នាក់ ត្រូវជា​ប្អូនថ្លៃរបស់​ខ្លួន រួច​រត់គេច​ខ្លួនបាត់ ។

ហេតុការណ៍​បាញ់ប្រហារ​នេះ កើតឡើង​នៅ​ម៉ោង​១៨ និង៣០នាទីល្ងាច ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ភូមិចុង​កោះ ឃុំកោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប្រភពពី​លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ កោះ​ឧកញ៉ា​តី ។

ចំណែកឯ ជន​ដៃដល់​ជា​ខ្មាន់កាំភ្លើង បាន​រត់គេច​ខ្លួន មានឈ្មោះ សែន រ៉ា​នុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បាក់​ខែង មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវជា​បងថ្លៃ​ជន​រង​គ្រោះ ។

បើ​តាម​សាក្សី នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ខ្លួន មានឈ្មោះ គង់ សុខ​ជា ពេល​នោះ ជនសង្ស័យ បាន​យក​អាវុធ​ខ្លី មិន​ស្គាល់​ម៉ាក មក​ភ្ជង់​ប្រពន្ធ​ខ្លួន ទើប​ជន​រង​គ្រោះ​ចេញ​មក​ឃាត់​ដោយ​និយាយ​ថា ចាំបាច់​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​ធ្វើ​អី ? និយាយ​តែ​ប៉ុណ្ណឹង ស្រាប់តែ​ជនសង្ស័យ​បាញ់​សំដៅលើ​ជន​រង​គ្រោះ​០១​គ្រាប់ ត្រូវ​បំពង់ក បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ ក្រោយ​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ហើយ ជនសង្ស័យ​បាន
យក​ម៉ូតូ​ឈ្មោះ ផល ជា​អ្នក​ជិតខាង ជិះ​គេចខ្លួន​បាត់ ដោយ​បន្សល់​ទុក ស្រោម​កាំភ្លើងខ្លី មួយ និង​សំបក​គ្រាប់​ម៉ាក k59 ចំនួន​០១​គ្រាប់​នៅ​កន្លែង​កើតហេតុ ។

បន្ទាប់​ពី​មាន​ករណី​នេះ​កើតឡើង​ភ្លាម​លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ដឹកនាំ​កម្លាំង​ឆ្លងសាឡា​ង ទាំង​យប់​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ផ្ទាល់ ផង​ដែរ ។ ករណី​នេះ កម្លាំង​ប៉ុស្តិ៍ កម្លាំង អធិការដ្ឋាន កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត និង​ការិយាល័យ​បច្ចេកទេស​ខេត្ត បាន​សហការ​ស្រាវជ្រាវ​ស្វែងរក​ចាប់​ជន​ដៃដល់ មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ