ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡៅ ចិ​ត្រា​ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍ មឿ​ន សុខ​ហ៊ុ​ច ស​ប្តា​យ​នេះ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ ឡៅ ចិ​ត្រា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ត្រៀម​កណ្ដាប់​ដៃ​រួច​ហើយ ដើម្បី​ជួប​ស្វាគមន៍​អ្នក​ប្រដាល់​ជើង​ខ្លាំង​មឿ​ន សុខ ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ កីឡាករ ឡៅ ចិ​ត្រា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ត្រៀម​កណ្ដាប់​ដៃ​រួច​ហើយ ដើម្បី​ជួប​ស្វាគមន៍​អ្នក​ប្រដាល់​ជើង​ខ្លាំង​មឿ​ន សុខ ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​១៨ ខែមេសា ឆ្នាំ​២០២០ ក្នុង​កម្មវិធី «​កម្ពុជា សង្វៀន​គុន​ខ្មែរ​» នា​ចុង​ស​ប្តា​ហ៍​នេះ​។

រវាង​កីឡាករ ឡៅ ចិ​ត្រា និង​មឿ​ន សុខ​ហ៊ុ​ច អត់​ដែល​ជួប​ប្រកួត​ជាមួយ​គ្នា​ពី​មុន​ក​ឡើយ ប៉ុន្តែ​បើ​និយាយ​ពី​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​វិញ​នោះ គឺ​ជោកជាំ​ដូច​គ្នា​។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​រវាង​គេ​ទាំង​ពីរ​លើក​នេះ មិន​អាច​មើល​ស្រាល​លើ​ខាង​ណា​ម្នាក់​បាន​ឡើយ ព្រោះ​អី​ម្នាក់​ៗ​សុទ្ធតែ​មាន​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ល្អ​ដូច​គ្នា លើក​នេះ​ខ្លាំង​ប៉ះ​ខ្លាំង​កក្រើក​សង្វៀន​មិន​ខាន​ឡើយ​។

រីឯ​កីឡាករ រឿង សោ​ភ័​ណ្ឌ ក្លិប​មកុដ​រាជសីហ៍ ប៉ះ​ខ្លា​ចាស់ ឡុ​ង សុវណ្ណ​ឌឿ​ន ក្លិប​សាល​វ័​ន្ត​កីឡា។ មួយគូ​នេះ ពី​មុន​មក​ក៏​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​គ្នា​ដែរ ព្រោះ​អី​ម្នាក់​ៗ​ធ្លាប់តែ​ប្រកួត​ជាមួយ​កីឡាករ​បរទេស ទើបតែ​លើក​នេះ​ទេ គេ​ទាំង​ពីរ​មានឱកាស​បាន​ប្រកួត​ជាមួយ​គ្នា​។ បើ​និយាយ​ពី​ស្នៀត​ប្រយុទ្ធ រឿង សោ​ភ័​ណ្ឌ ល្អ​ជាង​តែ​គេ​ចាញ់​ប្រៀប​ខាង​កំពស់​ឡុ​ង សុវណ្ណ​ឌឿ​ន​បន្តិច ប្រហែលជា​មិន​ងាយស្រួល​នោះ​ទេ​។

នៅ​មាន​គូប្រកួត​ពីរ​គូ​ផ្សេង​ទៀត កីឡាករ លាស់ យី​ន​ក្លិន​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​កីឡាករ ផា​ន រះ ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ ខណៈ​កីឡាករ សោម ពិ​សិ​ដ្ធ​ក្លិប​អេ​ភូ​ថង កីឡា​ប្រកួត​ជាមួយ​កីឡាករ លាស់ យី​ន​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ