ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នកចាំទី​ក្រុម Chelsea និង​ជា​ក្រុមជម្រើសជាតិអង់​គ្លេស ទទួលមរណភាព​​ហើយ​

4 ឆ្នាំ មុន

អតីត​អ្នកចាំទី​ក្រុម​តោ​ខៀវ Chelsea និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Peter Bonetti បាន​ទទួលមរណភាព​កាលពី​ម្សិលមិញ​ក្នុង​វ័យ ៧៨​ឆ្នាំ បន្ទាប់​ពី​តស៊ូ​ទៅ​នឹង​ជំងឺ​ប្រចាំ​កាយ​អស់​ជា​ច្រើន​ឆ្នាំ ។លោក Peter…

អតីត​អ្នកចាំទី​ក្រុម​តោ​ខៀវ Chelsea និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Peter Bonetti បាន​ទទួលមរណភាព​កាលពី​ម្សិលមិញ​ក្នុង​វ័យ ៧៨​ឆ្នាំ បន្ទាប់​ពី​តស៊ូ​ទៅ​នឹង​ជំងឺ​ប្រចាំ​កាយ​អស់​ជា​ច្រើន​ឆ្នាំ ។
លោក Peter Bonetti ត្រូវ​បាន​ក្លិប Chelsea ពណ៌នា​ថា​ជា «​កំពូល​អ្នកចាំទី​នា​ទស​វត្ស​ឆ្នាំ ១៩៦០ និង ១៩៧០» និង​ជា​កីឡាករ​ឆ្នើម​ម្នាក់​ដែល​មិន​អាច​ប្រកែក​បាន​របស់​ពួក​គេ ។

លោក​ក៏​ជា​ផ្នែក​មួយ​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស ដែល​ឈ្នះ​ជើងឯក World Cup 1966 ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់​ឱ្យ​លេង​ពេញការ​ប្រកួត​នោះ​ទេ ។

លោក​បាន​បង្ហាញខ្លួន​ចំនួន ៧២២​ប្រកួត​សម្រាប់​ក្រុម​តោ​ខៀវ Chelsea និង​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ក្នុង​នោះ​រួម​ទាំង FA Cup និង League Cup ផង​ដែរ ។

ថ្នាក់ដឹកនាំ​ក្លិប Chelsea បាន​ចូលរួម​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ដល់​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​លោក ចំពោះ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួក​គេ ៕ (ដកស្រង់​ចេញពី Daily Express)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ