ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានព្រមានពីការចង់ចាប់ផ្តើមការប្រកួតបាល់ទាត់ឡើងវិញ ចំពេលមានការរីករាលដាលនៃវីរុស COVID-19 ទៅកាន់ប្រទេសជាសមាជិកចំនួន ២១១ ថានេះជាអាកប្បកិរិយាដែលមិនមានការទទួលខុសត្រូវ ។
កីឡាជាច្រើន រួមទាំងកីឡាបាល់ទាត់នៅជុំវិញពិភពលោកត្រូវបានផ្អាក ជាពិសេសព្រឹត្តិការណ៍ Euro 2020 និង Copa America 2020 ក៏ត្រូវបានពន្យារពេលមួយឆ្នាំផងដែរ ។
លោក Gianni Infantino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អាទិភាពទីមួយដែលជាគោលការណ៍ចំបង ដែលនឹងប្រើសម្រាប់ការប្រកួតប្រជែងរបស់យើង និងលើកទឹកចិត្តឱ្យអ្នករាល់គ្នាធ្វើតាមគឺបញ្ហាសុខភាពជាអាទិភាព ។ ខ្ញុំមិនអាចសង្កត់ធ្ងន់ពីបញ្ហានេះបានទេ ។ គ្មានការប្រកួតប្រជែងបាល់ទាត់ ឬលីគណាមួយ ដែលនឹងត្រូវយកជីវិតមនុស្សមកប្រថុយនោះទេ ។ មនុស្សគ្រប់គ្នានៅលើពិភពលោក គួរតែគិតគូរច្បាស់លាស់ពីបញ្ហានេះ ក្នុងផ្នត់គំនិតរបស់ពួកគេ» ។
ប្រធាន FIFA ដដែលបានបន្តទៀតថា «វាមិនមែនជាការមិនទទួលខុសត្រូវ ក្នុងការបង្ខំឱ្យមានការប្រកួតប្រជែងកើតឡើង ប្រសិនបើអ្វីៗនៅមិនទាន់មានសុវត្ថិភាព ១០០ភាគរយ ។ វាជាការប្រសើរក្នុងការរង់ចាំយូរ ចៀសជាងការប្រថុយប្រថានណាមួយ» ។
សូមបញ្ជាក់ថា ករណីឆ្លងវីរុស COVID-19 នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃទី ១២ ខែ មេសានេះ បានកើនឡើងដល់ជាង ១,៧៨១,០០០ករណី និងមានអ្នកបាត់បង់ជីវិតដល់១០៨,៨៥៤នាក់ ៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ