ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កើត​ជំងឺ​កូ​វី​ដ​-១៩​នៅ​ខេត្ត​សៀម​រាប​ ពេលនេះ ធូរ​​ស្បើយ​ច្រើន​​​​ហើយ​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ យោង​​តាមការ​អះអាង​ពី​លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានបញ្ជាក់​​ប្រាប់​កោះសន្តិភាព ​នៅ​ថ្ងៃ​ទី​២០ ​មីនា ឆ្នាំ​២០២០​នេះ​​ថា ចំពោះ​បុរស​ជនជាតិ​ខ្មែរ…

ខេត្តសៀមរាប​ ៖ យោង​​តាមការ​អះអាង​ពី​លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានបញ្ជាក់​​ប្រាប់​កោះសន្តិភាព ​នៅ​ថ្ងៃ​ទី​២០ ​មីនា ឆ្នាំ​២០២០​នេះ​​ថា ចំពោះ​បុរស​ជនជាតិ​ខ្មែរ អាយុ​៣៨​ឆ្នាំ ដែល​​​ឆ្លង​មេរោគCOVID-19ពីបុរសជនជាតិជប៉ុននោះ គឺគាត់បាន​ធូរសះ​ស្បើយច្រើនហើយ ក្រោមការ​មើល​ថែយ៉ាងយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ ​។ តែទោះបី​ជា​​យ៉ាងណា ពេលនេះគាត់​បាននិង​កំពុង​ស្ថិត​​​ក្នុង​ការ​មើលថែ​ពី​ក្រុម​គ្រូពេទ្យ​បង្អែក​ខេត្តសៀមរាប​​បន្តទៀត​ដោយ​មិន​ទាន់​ឱ្យ​ចេញ​ពី​​មន្ទីរ​ពេទ្យនោះ​​​ទេ​ ។

​​លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ បាន​បញ្ជាក់​នៅ​ក្នុង​អង្គប្រជុំ​ទៀតថា គិត​មក​ទល់​វេលា​ម៉ោង​២១​និង​៣០​យប់​ថ្ងៃ​ទី​១៩ មីនា ​ឆ្នាំ​២០២០ គឺក្នុង​ខេត្តសៀមរាប​មានករណី​វិជ្ជមាន​នៃ​មេរោគ COVID-19តែ​២​​ប៉ុណ្ណោះ។ ករណី​ទី​១​-កើតលើបុរស​ជនជាតិ​ខ្មែរ អាយុ​៣៨​ឆ្នាំ ដែល​ឆ្លង​ពី​បុរស​ជនជាតិ​ជប៉ុន​ និង​ករណី​ទី​២-គឺ​បុរស​ជនជាតិ​ខ្មែរ អាយុ​៤០​ឆ្នាំ ដែល​បាន​ឆ្លង​មេរោគ​នេះ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ។ ហើយពេលពួក​គាត់​ទាំង​២​នាក់​បាន​នឹង​កំពុង​តែ​ដាក់​នៅ​ដោយឡែក​ពី​គ្នា ក្រោម​ការ​មើលថែ និង​ព្យាបាលយ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ ។

ដោយឡែក រដ្ឋបាល​ខេត្តក៏បាន​សូម​ស្នើ​ដល់​បងប្អូន​សាធារណជនដូច​ខាងក្រោម ៖

១-សូមកុំ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អត្តសញ្ញាណ​បុគ្គល និង​ការ​រើសអើង ព្រោះថា គ្មាន​អ្នក​ណា​ចង់ឱ្យ​កើត​ជំងឺ​នេះ​ទេ ហើយ​ជំងឺ​នេះ​មិន​ប្រកាន់ពូជសាសន៍ សាសនា និង​និន្នាការ​នយោបាយ​ឡើយ​។ នេះ​ជា​ពេលវេលា​ដែល​យើង​ត្រូវ​រួម​គ្នា ទប់ស្កាត់ និង​កម្ចាត់​ជំងឺ​នេះ មិនមែន​ជា​ការ​បន្ទោស​គ្នា​នោះ​ទេ​ ។

២-សូម​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ និង​បង្កើន​ស្មារតី​ការពារ​តាម​វិធាន​នានា ដែល​ក្រសួងសុខាភិ​បាល​​បាន​ណែនាំ​។ រដ្ឋបាល​ខេត្ត​សង្ឃឹម​ជឿជាក់​ថា សាធារណជននឹង​ចូលរួម​ក្នុង​កិច្ចសហការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ ពិសេស​ប្រយុទ្ធ​ប្រឆាំង​វីរុសCOVID-19 ដែល​កំពុង​រីករាយ​ដាល​ជាស​កល​នៅ​ក្នុង​ដំណាក់កាល​នេះ ដើម្បី​ជៀសវាង​កុំឱ្យ​ភាព​ច្របូកច្របល់ការ​បាត់បង់​សណ្ដាប់ធ្នាប់​សង្គម និង​កុំឱ្យ​មានការ​រើសអើង ​។

អត្ថបទសរសេរ ដោយ