ក្លិប Chelsea ប្រកាសរកឃើញកីឡាករដំបូងដែលឆ្លងវីរុស Covid-19
ក្លិបតោខៀវ Chelsea បានប្រកាសថា កីឡាករវ័យក្មេងរបស់ខ្លួន Callum Hudson-Odoi ជាកីឡាករដំបូងក្នុងក្លិបនេះ ដែលធ្វើតេស្តរកឃើញថាមានផ្ទុកវីរុស Covid-19។ ក្លិបមួយនេះ…
ក្លិបតោខៀវ Chelsea បានប្រកាសថា កីឡាករវ័យក្មេងរបស់ខ្លួន Callum Hudson-Odoi ជាកីឡាករដំបូងក្នុងក្លិបនេះ ដែលធ្វើតេស្តរកឃើញថាមានផ្ទុកវីរុស Covid-19។ ក្លិបមួយនេះ…
ក្លិបតោខៀវ Chelsea បានប្រកាសថា កីឡាករវ័យក្មេងរបស់ខ្លួន Callum Hudson-Odoi ជាកីឡាករដំបូងក្នុងក្លិបនេះ ដែលធ្វើតេស្តរកឃើញថាមានផ្ទុកវីរុស Covid-19។
ក្លិបមួយនេះ បានសម្រេចធ្វើការបិទផ្នែកខ្លះនៃកន្លែងហ្វឹកហាត់របស់ពួកគេ ដើម្បីបន្តតាមដាន។ តាមការបញ្ជាក់ពីក្លិបកីឡាករ Callum បានបង្ហាញអាការៈស្រដៀងនឹងជំងឺផ្តាសាយកាលពីព្រឹកថ្ងៃច័ន្ទ ហើយមិនបាននៅកន្លែងហ្វឹកហាត់ចាប់តាំងពីពេលនោះមក ដើម្បីជាការប្រុងប្រយ័ត្ន។ បច្ចុប្បន្នកីឡាកររូបនេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ ដើម្បីទទួលការព្យាបាល។
ក្នុងនោះក្លិប Chelsea ក៏បានបន្ថែមទៀតថា ក្លិបនឹងបន្តគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល និងសុវត្ថិភាពសុខភាពសាធារណៈ ដើម្បីបន្តតាមដានកីឡាករ រួមនិងបុគ្គលិករបស់ពួកគេ។ ហើយកិច្ចពិភាក្សាអំពីជំហានបន្ទាប់ ទាក់ទងទៅនឹងការប្រកួតក្នុងក្របខ័ណ្ឌ Premier League នឹងធ្វើជាបន្ទាន់ក្នុងថ្ងៃសុក្រនេះ ៕ (ប្រភព៖ Chelsea)
ចែករំលែកព័តមាននេះ