ក្រុម Spurs ជ្រុះចេញពី FA Cup ហើយកីឡាករក៏មានរឿងថែមទៀត (មានវីដេអូ)
កីឡាករ Eric Dier របស់ក្រុម Tottenham Hotspur បានប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្រ ក្រោយទទួលរងការជេរប្រមាថ ក្នុងការប្រកួតដែលក្រុម Spurs…
កីឡាករ Eric Dier របស់ក្រុម Tottenham Hotspur បានប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្រ ក្រោយទទួលរងការជេរប្រមាថ ក្នុងការប្រកួតដែលក្រុម Spurs…
កីឡាករ Eric Dier របស់ក្រុម Tottenham Hotspur បានប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្រ ក្រោយទទួលរងការជេរប្រមាថ ក្នុងការប្រកួតដែលក្រុម Spurs ជ្រុះចេញពីពានរង្វាន់ FA Cup ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុម Norwich City ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ។
ខ្សែបម្រើការពារ Eric Dier បានរត់ចូលទៅកាន់កន្លែងអ្នកគាំទ្រក្នុងពហុកីឡដ្ឋាន Tottenham Hotspur ក្រោយចប់ការប្រកួត ហើយក៏មានការប៉ះទង្គិចគ្នាតែម្តង មុនពេលក្រុមអ្នកការពារបានចូលទៅធ្វើអន្តរាគមន៍។
ក្រោយហេតុការនេះ អ្នកចាត់ការក្រុម Spurs លោក Jose Mourinho បាននិយាយថា «ខ្ញុំមិនគិតថាវាអាចកើតឡើងក្នុងការប្រកួតនេះទេ។ ខ្ញុំគិតថា Eric Dier បានធ្វើអ្វីដែលយើងជាអ្នកអាជីពមិនអាចធ្វើបាន ប៉ុន្តែខ្ញុំនៅជាប់ជាមួយកីឡាករ ហើយខ្ញុំក៏យល់ពីកីឡាករ។ បុគ្គលនោះ (អ្នកគាំទ្រ) បានជេរប្រមាថ Eric ខណៈក្រុមគ្រួសារ និងប្អូនប្រុសរបស់គេដែលនៅទីនោះ ក៏មិនសប្បាយចិត្តនឹងស្ថានភាពបែបនោះទេ»។
នៅមិនទាន់មានការបញ្ជាក់បន្ថែមណាមួយនៅឡើយ ជុំវិញបញ្ហារបស់កីឡាកររូបនេះ ថាតើរូបគេអាចនឺងទទួលរងការពិន័យ ឬយ៉ាងណាពីសហព័ន្ធបាល់ទាត់អង់គ្លេស FA ៕ (ដកស្រង់ចេញពី ៖ Goal.com)
ចែករំលែកព័តមាននេះ