ព្រះពុទ្ធជាម្ចាស់ ទ្រង់បានសម្តែងគោលធម៌របស់ព្រះរាជាទុកល្អណាស់ដូចជា ទសពិធរាជធម៌ ចក្រពត្តិធម៌ រាជាសង្គហវត្ថុជាដើម ជាធម៌នាំឱ្យសង្គមមានសុខសន្តិភាព ។
ក្នុងពេលជាមួយគ្នានេះដែរ ក៏ព្រះអង្គសម្តែងអំពីរបបនីតិបញ្ញត្តិ របបរដ្ឋសភាទុកដូចគ្នា ដោយពោលដល់សភាដែលត្រូវមានសប្បុរសគឺ ទីប្រជុំនៃមនុស្សល្អ ពោលពាក្យប្រកបដោយធម៌ មិនមានរាគៈ ទោសៈ មោហៈ ដោយគ្មានការបៀតបៀនគ្នាឡើយ ។
ចំណែកក្នុងផ្នែកតុលាការក៏មានវិន័យធរ មានគណៈបុគ្គលឡើងមកធ្វើការផ្នែកវិនិច្ឆ័យសេចក្តីទៅតាមគោលវិន័យយ៉ាងត្រឹមត្រូវ ។
ហេតុនេះរចនាសម្ព័ន្ធរបស់ព្រះពុទ្ធសាសនាទើបជារចនាសម្ព័ន្ធនៃការគ្រប់គ្រងរដ្ឋទៅហើយ ដោយមានការណែនាំប្រៀនប្រដៅ ឲ្យពុទ្ធសាសនិកជន ដែលមានឋានៈ តំណែងខាងនយោបាយ មន្ត្រីរាជការជាអ្នកមានសាមគ្គីភាពល្អរវាងគ្នានិងគ្នា ។ សាន សារិន
ចែករំលែកព័តមាននេះ