រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ សង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នៅតែរក្សាការប្រកួតអន្តរជាតិដូចសព្វដង បើទោះជាការប្រដាល់នៅថ្ងៃអាទិត្យ ពេលយប់ត្រូវបានផ្អាក។
សេចក្តីរាយការណ៍បន្តថា កីឡាករកម្ពុជា២រូប គឺ ពុទ្ធ ឆាយរីទ្ធី និង ចាន់ ស៊ីណាត នឹងក្លាយជាសមាសភាពតំណាងកម្ពុជា ដើម្បីស្វាគមន៍កីឡាករថៃ ខណៈដែលអ្នករៀបចំកម្មវិធីប្រកាសថា អ្នកទាំងពីរត្រៀមខ្លួនច្បាស់លាស់មុននឹងផ្គូរផ្គងឱ្យប៉ះថៃនេះ។
ក្នុងជំនួបរបស់ពួកគេ ប៉ះគ្នានៅវេលាម៉ោង២ នាថ្ងៃសៅរ៍ ដោយកីឡាករ ពុទ្ធ ឆាយរិទ្ធី ត្រូវប្រកួតជាមួយកីឡាករថៃ Keng Kat និងកីឡាករកម្ពុជា ចាន់ ស៊ីណាត ប្រកួតជាមួយកីឡាករថៃ Lam Nam Chhuok។ ២គូនេះ មិនដឹងថា អ្នកណាខ្លះឈ្នះនោះទេ ប៉ុន្តែម្នាក់ៗហាក់មានជំនឿចិត្តខ្ពស់ថា នឹងទាក់ទាញអ្នកគាំទ្របានច្រើន ជាពិសេសកីឡាករភាគីខាងកម្ពុជា។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ