ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២​ភូមិ​ភ័យ​ព្រលឹង​ចុង​សក់ ពេល​ឮ​ស្នូរ​សំឡេង​ផ្ទុះ​៥​គ្រាប់​ជា​បន្តបន្ទាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្នូរ​សម្លេង​គ្រាប់​ផ្ទុះ​បន្លឺ​ឡើង​ចំនួន​៥​គ្រាប់​ជា​បន្តបន្ទាប់ ព្រោះតែ​ជន​មិន​ស្គាល់​មុខ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ដោយ​ជិះ​បណ្តើរ​បាញ់​បណ្តើរ ផ្អើល​អស់អ្នក​ភូមិ​ទាំង​ព្រលឹង​ចុង​សក់ កាលពី​ម៉ោង​៧​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្នូរ​សម្លេង​គ្រាប់​ផ្ទុះ​បន្លឺ​ឡើង​ចំនួន​៥​គ្រាប់​ជា​បន្តបន្ទាប់ ព្រោះតែ​ជន​មិន​ស្គាល់​មុខ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ដោយ​ជិះ​បណ្តើរ​បាញ់​បណ្តើរ ផ្អើល​អស់អ្នក​ភូមិ​ទាំង​ព្រលឹង​ចុង​សក់ កាលពី​ម៉ោង​៧​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ក្រាំង​ដូន​ទៃ បាន​បាញ់​៤​គ្រាប់​ផ្ទួន​ៗ លុះ​ទៅ​ដល់​ភូមិ​ព្រៃ​សណ្តែក បាញ់​១​គ្រាប់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ តែ​ត្រូវ​បាន​លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ថា គ្រាន់តែ​ដុត​ផាវ​ទេ ។

តាម​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្រាំង​ដូន​ទៃ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ខាងលើ មាន​ជន​៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​ឌុ​ប​គ្នា​ពី​លិចទៅ​កើត ហើយ​ពួក​គាត់​ក៏​មិន​បានឃើញ​កាំភ្លើង​របស់​ជន​ទាំងនោះ​ដែរ តែ​ឃើញ​លើកដៃ​ឡើង​​​លើ ក៏​ឮ​ស្នូរ​សម្លេង​ផ្ទុះ​ចំនួន​៤​គ្រាប់​ផ្ទួន​ៗ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ស្លន់ស្លោ​អស់អ្នក​ភូមិ លុះ​ជន​ទាំង​៣​នាក់​ខាងលើ ជិះរ​ត់ទៅ​ដល់​ភូមិ​ព្រៃ​សណ្តែក ស្ថិត​នៅ​ជាប់​គ្នា​នោះ​ដែរ ស្រាប់តែ​ឮ​ស្នូរ​ផ្ទុះ​មួយ​គ្រាប់​ទៀត ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​ផ្អើល កាន់តែ​ភ័យ​ញ័រ មិនដឹង​ថា មាន​បញ្ហា​អ្វី​កើតឡើង​ក្នុង​មូលដ្ឋាន ។

ជុំវិញ​ករណី​ផ្ទុះ​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សឹង​មួយ​ចំហៀង​ខណ្ឌ ដឹកនាំ​ដោយ​លោក មន វុ​ធី អធិការ​ខណ្ឌ​ផង ទៅ​ដល់​កន្លែង​កើតហេតុ ក្នុងភូមិ​ទាំង​២ តែ​ទោះជា​យ៉ាងណា​ក្តី រក​ពុំ​ឃើញ​សំបក​គ្រាប់ ឬ​សំណល់​អ្វី​ឡើយ ។

បើ​តាម​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​មតិ​ភាគច្រើន​ថា សម្លេង​ផ្ទុះ​នោះ​ជា​សម្លេង​ផ្ទុះ​គ្រាប់​កាំភ្លើង ហើយ​ក្នុង​ហេតុផល​មួយ គឺ​កាំភ្លើង​ម៉ា​រ៉ូ​ឡូ បាញ់​អត់​លោត​សំបក​គ្រាប់​នោះ​ទេ តែបើ​ផ្ទុះ​ផាវ​វិញ កន្លែង​ដែល​ផ្ទុះ​នោះ អត់​មាន​ឃើញ​សំណាក​ក្រដាស​រំសេវ​ឡើយ ពោល​គឺ​ឮ​តែ​សម្លេង​ផ្ទុះ គ្មាន​សំណល់​បន្សល់​ទុក ។

បើ​តាម​លោក មន វុ​ធី អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​ថា សំឡេង​ផ្ទុះ​នោះ ជា​រឿង​ផ្ទុះ​ផាវ​ទេ បងប្អូន​កុំ​ឆ្ងល់ កុំ​ភ័យ ដោយសារ​លោក​បាន​សាកសួរ​ក្មេង​រួច​ហើយ​ថា មាន​គេ​ដុត​ផាវ​ទេ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ