ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ក្មេង​ៗ នៅ​តែ​ត្រូវ​បាន​ជំរុញ​លើ​សង្វៀន​ប្រដាល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​សង្វៀន​ប្រដាល់​ធំ​ៗ ដូច​ជា​សង្វៀន​ប្រដាល់​របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មាន​សង្វៀន​មួយ​ចំនួន​ទៀត​ដែល​បាន​ចូលរួម​ចំណែក​ជួយ​បំផុស និង​រំលេច​ឱកាស​ឱ្យ​កីឡាករ​ក្មេង​ៗ មិន​ធ្លាប់​មានបទពិសោធន៍​ឱ្យ​ឡើង​ប្រកួត​ផង​ដែរ​។ ជាក់ស្ដែង​វត្តមាន​កីឡាករ​២​រូប កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​សង្វៀន​ប្រដាល់​ធំ​ៗ ដូច​ជា​សង្វៀន​ប្រដាល់​របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មាន​សង្វៀន​មួយ​ចំនួន​ទៀត​ដែល​បាន​ចូលរួម​ចំណែក​ជួយ​បំផុស និង​រំលេច​ឱកាស​ឱ្យ​កីឡាករ​ក្មេង​ៗ មិន​ធ្លាប់​មានបទពិសោធន៍​ឱ្យ​ឡើង​ប្រកួត​ផង​ដែរ​។

ជាក់ស្ដែង​វត្តមាន​កីឡាករ​២​រូប កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​លើ​សង្វៀន​អធិរាជ​កម្លាំង​​រេ​ដ​អាន គឺ​សុទ្ធតែ​មាន​អ្នក​សរសើរ​។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​តែ​៣​ទឹក​នៅ​ក្នុង​ថ្ងៃ​នោះ ប៉ុន្តែ​កីឡាករ​បង្គោល​ក្រហម ម៉ៅ ប្រាក់​បាន និង​កីឡាករ​ក្មេងខ្ចី​ខាង​បទ​ពិសោធន៍ បង្គោល​ខៀវ ផា​ន់ ខាំ​តែង គឺ​ប្រកួត​គ្នា​ទាក់ភ្នែក​។

ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​សុទ្ធតែ​ចង់បាន​គោលដៅ ចង់​ល្បី​ដូច​គ្នា ទើប​ការ​ប្រកួត​តាំងពី​ទឹក​ទី​១ គឺ​បើក​ឆាកប្រយុទ្ធ​គ្នា​ទាក់ភ្នែក​តែ​ម្តង​។ ម្នាក់​ៗ​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ ប្រកួត​គ្នា​យ៉ាង​រស់​រវើក ហើយ​ដ្បិតថា ក្នុង​រវាង​ពួក​គេ​មិន​ត្រូវ​បាន​គណៈកម្មការ​តម្រូវ​ឱ្យ​ស្មើ​ពិន្ទុ​គ្នា ប៉ុន្តែ​អ្នក​ចាញ់​ក៏​ទទួល​បានការ​សរសើរ​នោះ​ដែរ​។ ការ​ប្រកួត​ត្រឹមតែ​៣​ទឹក​នោះ បង្គោល​ខៀវ ផា​ន់ ខាំ​តែង ឈ្នះ​ពិន្ទុ​បង្គោល​ក្រហម ម៉ៅ ប្រាក់​បាន ដោយ​ពិបាក​ខ្លាំង​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត និយាយ​ថា សម្រាប់​កីឡាករ​ថ្មី​ៗ សង្វៀន​របស់​លោក​កំណត់​ឱ្យ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ ហើយ​លោក​ក៏​មិន​ដែល​នឹង​ទុក​សង្វៀន​ណាមួយ មិន​ឱ្យ​កីឡា​ករ​ក្មេង​ៗ ថ្មី​ៗ បាន​ឡើង​រេញ​នោះ​ទេ ដោយសារ​តែ​លោក​ចង់​បណ្ដុះ​ឱ្យ​ពួក​គេ​ត្រូវ​បាន​គេ​ស្គាល់ និង​មាន​ទីផ្សារ​។ លោក​ថា កីឡាករ​ក្មេង​ៗ ថ្មី​ៗ ភាគច្រើន​វាយ​គ្នា​ល្អមើល​នោះ​ផង ទើប​លោក​កាន់តែ​ចង់​ដាក់​ឱ្យ​ប្រកួត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ