ខេត្តតាកែវ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈគាត់កំពុងផលិតកាំជ្រួច តែបានខុសបច្ចេកទេសបណ្តាលឱ្យផ្ទះុឡើងគ្រោះថ្នាក់ដល់ជីវិតខ្លួន កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកនៅព្រឹកថ្ងៃទី១៣ កុម្ភៈ នេះ ស្ថិតក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ។
លោក ភួន ឈីម អភិបាលស្រុកបាទីឱ្យថា ពិតជាមានករណីផ្ទុះកាំជ្រួចនេះពិតមែន ដោយជនរងគ្រោះមានឈ្មោះ កែវ ឈិន អាយុ៥០ឆ្នាំ មុខរបរជាអ្នកធ្វើកាំជ្រូចលក់គ្រប់ធុន ។ លោកបន្តថា ជនរងគ្រោះគឺជាអ្នកដើរដុតកាំជ្រួចក្នុងពិធីបូជាសពនានាផងដែរ ដែលការប្រកបរបរនេះជាអាជីពរាប់សិបឆ្នាំណាស់មក
ហើយ ។
លោកបន្តថា មូលហេតុផ្ទុះកាំជ្រួចនេះ គឺបណ្ដាលមកពីជនរងគ្រោះលាយរំសេវដោយខុសបច្ចេកទេសស្រាប់តែផ្ទុះឡើងកក្រើកដី ធ្វើអោយភ្ញាក់ផ្អើលអស់មនុស្សនាំគ្នាទៅចោមរោមគ្រប់ៗគ្នា។
លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា លោកនឹងនាំយកអំណោយកាកបាទក្រហមស្រុក យកទៅចែកជូនដល់ក្រុមគ្រួសារជនរងគ្រោះ ។
ចែករំលែកព័តមាននេះ