ខ្សែប្រយុទ្ធបារាំងDembele ត្រូវទៅព្យាបាលនៅហ្វាំងឡង់
កីឡាករ Ousmane Dembele បានធ្វើដំណើរទៅដល់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃចន្ទ ដោយយន្តហោះឯកជន ដើម្បីធ្វើការវះកាត់ ។ ខ្សែប្រយុទ្ធបារាំងរូបនេះ នឹងត្រូវវះកាត់ដោយវេជ្ជបណ្ឌិត…
កីឡាករ Ousmane Dembele បានធ្វើដំណើរទៅដល់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃចន្ទ ដោយយន្តហោះឯកជន ដើម្បីធ្វើការវះកាត់ ។ ខ្សែប្រយុទ្ធបារាំងរូបនេះ នឹងត្រូវវះកាត់ដោយវេជ្ជបណ្ឌិត…
កីឡាករ Ousmane Dembele បានធ្វើដំណើរទៅដល់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃចន្ទ ដោយយន្តហោះឯកជន ដើម្បីធ្វើការវះកាត់ ។ ខ្សែប្រយុទ្ធបារាំងរូបនេះ នឹងត្រូវវះកាត់ដោយវេជ្ជបណ្ឌិត Sakari Orava នៅថ្ងៃអង្គារនេះ ក្នុងទីក្រុង Turku បន្ទាប់ពីបានដាច់សរសៃពួរសាច់ដុំត្រង់ជើងខាងស្តាំ។
ត្រឡប់ទៅកាន់ខែកញ្ញា ឆ្នាំ២០១៧ រូបគេក៏ធ្លាប់បានទទួលការវះកាត់ ដោយវេជ្ជបណ្ឌិតដដែល ចំពោះការរងរបួសស្រដៀងគ្នានឹងជើងម្ខាងទៀតរបស់គេ ។ បើតាមរបួសនេះ Dembele អាចនឹងត្រូវអវត្តមានរហូតដល់ចប់រដូវកាលនេះ ដើម្បីទទួលការព្យាបាល។
បច្ចុប្បន្ន Barcelona កំពុងជួបវិបតិ្តខ្សែប្រយុទ្ធ បន្ទាប់ Dembele និង Luis Suarez សុទ្ធតែរបួសដូចគ្នា ខណៈក្លិបកាតាឡាន់មួយនេះ ទើបតែត្រូវក្រុម Athletic Bilbao ទម្លាក់ពីពាន Copa de Rey ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប្រភព៖ Marca
ចែករំលែកព័តមាននេះ