ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Federer និង Nadal ចាប់ដៃ​គ្នា​បំបែក​កំណត់​ត្រា​ពិភពលោក ក្នុង​ការ​ប្រកួត​សប្បុរសធម៌​មួយ

4 ឆ្នាំ មុន

កីឡាករ Roger Federer និង Rafa Nadal បាន​ចាប់ដៃ​គ្នា​បំបែក​កំណត់​ត្រា កាលពី​យប់​ថ្ងៃ​សុក្រ ជា​ការ​ប្រកួត​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​លើ​លោក ដោយ​មាន​ចំនួន​សរុប…

កីឡាករ Roger Federer និង Rafa Nadal បាន​ចាប់ដៃ​គ្នា​បំបែក​កំណត់​ត្រា កាលពី​យប់​ថ្ងៃ​សុក្រ ជា​ការ​ប្រកួត​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​លើ​លោក ដោយ​មាន​ចំនួន​សរុប ៥១.៩៥៤​នាក់​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​សប្បុរសធម៌​រវាង​អ្នក​ទាំង​ពីរ​នៅ Cape Town ប្រទេស​អាហ្វ្រិក​ខាងត្បូង ។

ក្នុង​ការ​ប្រកួត​នេះ ក៏​មាន​វត្តមាន​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates និង​កីឡា​បាល់ឱប (Rugby) Siya Kolisi រួម​ទាំង​តារា​កំប្លែង Trevor Noah បាន​ចូលរួម​ផង​ដែរ ។

ក្នុង​រាត្រី​ដ៏​មាន​អត្ថន័យ​នោះ Federer បាន​យកឈ្នះ​លើ Nadal ដោយ​លទ្ធផល
៦-៤, ៣-៦ និង ៦-៣ ព្រមទាំង​បាន​ប្រមូល​ថវិកា​សប្បុរសធម៌​សរុប​ចំនួន ២.៧​លាន​ផោន ។ ដោយឡែក​កំណត់​ត្រា​ចាស់ គឺជា​ការ​ប្រកួត​រវាង​កីឡាករ Federer ដដែល និង Alexander Zverev កាលពី​បី​ខែ​មុន នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយ​មាន​អ្នក​ទស្សនា​សរុប​ចំនួន ៤២,៥១៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ