ប្រធានក្លិប Angers លោក Said Chabane បានស្ថិតនៅក្រោមការឃុំឃាំងរបស់ប៉ូលិស បន្ទាប់ពីមានការចោទប្រកាន់លើរូបលោក ពីបទរំលោភផ្លូវភេទ លើបុគ្គលិកក្លិបមួយនេះ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថាលោក Chabane បានរក្សាភាពគ្មានទោសរបស់ខ្លួន ហើយកំពុងសហការយ៉ាងពេញលេញ ជាមួយនឹងការស៊ើបអង្កេតពីសំណាក់មន្ត្រីប៉ូលិស ។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្លិប Anger បានសរសេរថា «ផ្នែកគ្រប់គ្រងនៃក្លិប Angers SCO បានបញ្ជាក់ថា លោកប្រធានក្លិប Chabane បានទៅកាន់ការិយាល័យប៉ូលិសទីក្រុង Angers កាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ ដើម្បីឆ្លើយតបទៅនឹងការកោះហៅ ដែលបានទទួលនៅចុងខែមក
រា»។
លោក Said Chabane បានក្លាយជាម្ចាស់ភាគហ៊ុនដ៏សំខាន់របស់ក្លិប Angers ក្នុងឆ្នាំ២០១១ គ្រាដែលក្លិបនេះ ស្ថិតក្នុងលីគលំដាប់ទី២។ បច្ចុប្បន្ន លោកមានភាគហ៊ុន ៩៣%នៃក្លិបជាមួយនឹងការលក់កីឡាករឆ្នើមៗ ដូចជា Jeff Reine-Adelaide, Karl-Toko Ekambi និង Nicolas Pepe ដែលទទួលបានកេរ្តិ៍ឈ្មោះថា ជាក្លិបដែលរកប្រាក់ចំណេញច្រើនបំផុតនៅប្រទេសបារាំង នៅប៉ុន្មានឆ្នាំថ្មីៗនេះ។
ចែករំលែកព័តមាននេះ