ឥទ្ធិពលកីឡាករម្នាក់ធ្វើឱ្យ Fernandes ក្លាយជាអ្នកគាំទ្រផ្កា.ប់មុខរបស់ Man Utd
កីឡាករចំណូលថ្មី Bruno Fernandes បាននិយាយថា រូបគេបានក្លាយជាអ្នកគាំទ្រក្លិប Manchester United គឺដោយសារតែកីឡាករ Cristiano Ronaldo…
កីឡាករចំណូលថ្មី Bruno Fernandes បាននិយាយថា រូបគេបានក្លាយជាអ្នកគាំទ្រក្លិប Manchester United គឺដោយសារតែកីឡាករ Cristiano Ronaldo…
កីឡាករចំណូលថ្មី Bruno Fernandes បាននិយាយថា រូបគេបានក្លាយជាអ្នកគាំទ្រក្លិប Manchester United គឺដោយសារតែកីឡាករ Cristiano Ronaldo នេះបើយោងតាមប្រភពពី BBC។
Fernandes ដែលទើបត្រូវបានប្រកាសជាផ្លូវការ ក្លាយជាសមាជិកនៃក្រុមបិសាចក្រហម Man United ថ្មីៗនេះ ក្នុងតម្លៃ ៥៥លានផោនជាមួយកុងត្រារយៈពេល៥ឆ្នាំ ដែលមានន័យថារូបគេនឹងត្រូវរួមរស់ជាមួយ Man United រហូតដល់ឆ្នាំ២០២៥។
ខ្សែបម្រើព័រទុយហ្គាល់វ័យ២៥រូបនេះ បានថ្លែងថា«សម្រាប់ខ្ញុំការមកលេងឱ្យក្រុម Manchester United ជាអារម្មណ៍មិនគួរឱ្យជឿ។ សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះ Manchester United បានចាប់ផ្តើម នៅពេលដែលខ្ញុំបានមើលការលេងរបស់ Cristiano Ronaldo ហើយចាប់តាំងពីពេលនោះមកខ្ញុំគឺជាអ្នកគាំទ្រម្នាក់របស់ក្លិបដ៏អស្ចារ្យមួយនេះ»។
អតីតប្រធានក្រុម Sporting Lisbon បន្តទៀតថា« ខ្ញុំអាចសន្យាដល់អ្នកគាំទ្រថា ខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាង ដើម្បីជួយនាំឱ្យយើងទទួលបានជោគជ័យ និងពានរង្វាន់បន្ថែមទៀត»។
ចែករំលែកព័តមាននេះ