ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជា សុ​ផា​រ៉ា ៖ អគា​ក្រសួង​ដែនដី​ថ្មី​នឹង​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​ហើយ​ជួយ​ដោះស្រាយ​ការ​លំបាក​ពេល​កន្លង​មក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ជា រដ្ឋមន្ត្រីក្រសួង​ផែនដី​នគរូបនីយកម្ម និង​សំណង់​បាន​បញ្ជាក់​ថា ទីតាំង​ក្រសួង​ដែនដី​ថ្មី​នឹង​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ ហើយ​ជួយ​ដោះស្រាយ​ការ​លំបាក​នា​ពេល​កន្លង​មក ។…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ជា រដ្ឋមន្ត្រីក្រសួង​ផែនដី​នគរូបនីយកម្ម និង​សំណង់​បាន​បញ្ជាក់​ថា ទីតាំង​ក្រសួង​ដែនដី​ថ្មី​នឹង​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ ហើយ​ជួយ​ដោះស្រាយ​ការ​លំបាក​នា​ពេល​កន្លង​មក ។

លោក ជា សុ​ផា​រ៉ា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​យ៉ាង​ដូច្នេះ​ថា នឹង​ថៃ្ង​ទី​២៨ មក​រា ឆ្នាំ​២០២០ អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ថ្មី​នឹង​ចាប់ផ្តើម​សាងសង់​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​កម្ពស់​៥​ជាន់ សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ​៣​ហិ​កតា មាន​ផ្ទៃក្រឡា​សំណង់​សរុប​៤៩ ៣៨៩ ម៉ែត្រក្រឡា និង​ក្រឡា​ផ្ទៃ​ប្រើប្រាស់​សរុប​ប្រមាណ​២៦ ៥៦៧ ម៉ែត្រក្រឡា មាន​ផលធៀប​ក្រឡា​ផ្ទៃ​បាត​សំណង់​៣២.៥៣% ។

លោក​បន្ត​ថា អគារ​នេះ​មាន​ចំណតរថយន្ត​ប្រមាណ​៤៥០​កន្លែង ដែល​អគារ​ក្រសួង​ដែនដី​សព្វ​ថៃ្ង​ខ្វះ​ចំណត​បង្ក​ការ​លំបាក​ដល់​ការ​ធើ្វ​ដំណើរ សាលា​បដិសណ្ឋារកិច្ច អាហារ​ដ្ឋា​ន សម្រាប់​មន្ត្រី​បុគ្គលិក និង​លម្ហ​សួន​កណ្តាល​អគារ សាល​ប្រជុំ​តូច​ៗ មាន​៣០០​នាក់ ១៥០​នាក់ និង​សាល​សន្និបាត​ចំណុះ​១៥៨៤​នាក់ កន្លែង​តម្កល់​ឯកសារ​សុរិយោដី និង​រដ្ឋបាល​សាល​បច្ចេកវិទ្យា មន្ទីរពិសោធន៍​ជាតិ​សំណង់ បន្ទប់​សិក្សា​បណ្តុះ​ប​ណា្ត​ល​វិ​ជា្ជ​ជីវៈ បណ្ណាល័យ​កន្លែង​កីឡា ។

លោក​បញ្ជាក់​ថា ៖«​អគារ​ទីស្តីការក្រសួង​ថ្មី​នេះ​មាន​រចនាបថ​ខ្មែរ រចនា​លម្អ​ដោយ​បុស្បុក​ប្រាំពីរ​ថ្នាក់ ដំបូល​ហោជាង​មុខដាច់​ប្រកបដោយ​ក្បូរក្បាច់​ពិពិធ​វិចិត្រ​រចនា​ដែល​ក្រុមការងារ​ប្រមូលផ្តុំ​សិក្សា​ចង់​លើក​ស្ទួយ​នូវ​សា្ន​ដៃ លម្អ​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ ។ ដោយឡែក​ប្លង់​បាត​មាន​លម្ហ​សួន​ក្នុង​អគារ​» ។

លោក​បាន​បន្ថែម​ថា សំណង់​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ និង​ទម្រង់​ស្ថាបត្យកម្ម​ខ្មែរ ក្នុង​សម័យ​តេ​ជោ​ដែល​ប​ងា្ហ​ញ​ពី​សន្តិភាព​ស្ថេ​រ​ភាព កា​រវិ​វ​ឌ្ឍ និង​សង្គ្រោះ​សំណង់​ប្រភេទ​នេះ​ឲ្យ​រស់​ឡើង​វិញ​ជា​សំណង់​របស់​រដ្ឋ​ទុក​ត​ជំនាន់ ! ទីស្តីការក្រសួង​ដែនដី​សព្វថ្ងៃ (​ចាស់​)​រាជរដ្ឋាភិបាល​បាន​ប្រគល់​អោយ​មន្ទីរ​ដែនដី​រាជធានី​ភ្នំពេញ ។ សូម​ជម្រាប​ថា តាម​ការ​សង្កេត​ទីតាំង​ក្រសួង​ដែនដី​សព្វ​ថ្ងៃនេះ​មាន​ភាព​ចង្អៀត ពិសេស​នោះ​កន្លែង​ថត​រថយន្ត​ដែល​ពេល​ខ្លះ​មានការ​ថត​រថយន្ត​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ក៏​មាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ