ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​កម្ពុជា​២​រូប​បាន​ឡើង​ទៅ​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​កម្ពុជា​សង្វៀន​​គុន​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​កម្ពុជា​២​រូប​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ក្នុង​កម្មវិធី​ប្រកួត​ជម្រុះ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​មក​រា បន្ទាប់​ពី​យកឈ្នះ​លើ​គូប្រកួត​រៀង​ៗ​ខ្លួន​។ សម្រាប់​ការ​ប្រកួត​ដ៏​ជក់ចិត្ត​មួយ​នេះ​កីឡាករ តា​ញ់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ…

រាជធានី​ភ្នំពេញ ៖ កីឡាករ​កម្ពុជា​២​រូប​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ក្នុង​កម្មវិធី​ប្រកួត​ជម្រុះ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​មក​រា បន្ទាប់​ពី​យកឈ្នះ​លើ​គូប្រកួត​រៀង​ៗ​ខ្លួន​។

សម្រាប់​ការ​ប្រកួត​ដ៏​ជក់ចិត្ត​មួយ​នេះ​កីឡាករ តា​ញ់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ បាន​ប្រើ​ពេល​ត្រឹមតែ​៣​ទឹក​ប៉ុណ្ណោះ ផ្ដួល​កីឡាករ​ថៃ​Khun Phun Noy​ឱ្យ​ចាញ់​ទាំង​មិន​អស់ចិត្ត ដោយសារ​ចង់ស៊ី​ឡាក​ដោយ​ចោទប្រកាន់​ថា តា​ញ់ មក​រា ទាត់​បំពាន​មក​លើ​ខ្លួន​នៅ​ពេល​ដួល​ទៅ​លើ​ក្ដារ​តា​ពី ។

ប៉ុន្តែ​លោក មាស សុខ​គ្រី ប្រធាន​គណៈកម្មការ វិនិច្ឆ័យ​​ចោទ​កីឡាករ​ថៃ​វិញ​ថា​ជា​អ្នកមាន​កំហុស ដោយសារ​ចង់​ស៊ី​ឡាក​ព្រោះ​អី​នៅ​ពេល​គេ​ដួល​ត្រូវ​តា​ញ់ មក​រា ទាត់​ថែម ក្រោយ​ពេល​អាជ្ញា​កណ្ដាល​រាប់​ដល់​៨​រួច​គេ​បាន​ងក់ក្បាល​ជា​សញ្ញា​ថា អាច​ប្រកួត​តទៅ​ទៀត​បាន ប៉ុន្តែ​ហេតុ​អី​បាន​ជា​គេ​ធ្វើ​ពុត​ជា​ដួល​ម្ដងទៀត ។ ទោះបី​យ៉ាងណា ក្រោយ​ពី​ប្រកាស​លទ្ធផល​ឱ្យ​តា​ញ់ មក​រា ឈ្នះ​ការ​ប្រកួត​ភាគី​ថៃ​ពុំ​មានការ​តវ៉ា​អ្វី​ទៀត​នោះ​ទេ​។

ចំណែក​បាង កា​យ៉ាក មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម បាន​យកឈ្នះ​កីឡាករ​ថៃ​Braphairy Phyanorn Yin ដោយ​ពិន្ទុ​ត្រៀមខ្លួន​ប្រកួត​នៅ​វគ្គ​បន្ត​១​លើក​ទៀត​មុន​នឹង​ឈាន​ទៅ​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​១​។

អ្នក​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៃ​វគ្គ​ទី​២​នេះ នឹង​មានឱកាស​ជួប​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​វគ្គ​ទី​១​ដើម្បី​ដណ្ដើម​ប្រាក់​រង្វាន់​ធំ​ចំនួន​៦​ពាន់​ដុល្លារ​អា​មេ​រិ​ក​។

រីឯ​គូប្រកួត​មិត្តភាព​វិញ កីឡាករ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ បាន​យក​ឈ្នះ​កីឡាករ​ថៃ Neong Trankan ដោយ​ពិន្ទុ និង​គូ​បើក​ឆាក​កីឡាករ​សេក គឹ​ម​អាន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​បាន​យកឈ្នះ​កីឡាករ ចិត្រ សុធី មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយ​មានជ័យ​ដោយ​ពិន្ទុ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ