តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ដោយសារតែក្រុមបិសាចក្រហម Manchester United នាពេលបច្ចុប្បន្នកំពុងមានវិបត្តិខ្វះខ្សែប្រយុទ្ធ ពួកគេត្រូវបានគេជម្រុញឱ្យទិញយកខ្សែប្រយុទ្ធក្រុម Paris…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ដោយសារតែក្រុមបិសាចក្រហម Manchester United នាពេលបច្ចុប្បន្នកំពុងមានវិបត្តិខ្វះខ្សែប្រយុទ្ធ ពួកគេត្រូវបានគេជម្រុញឱ្យទិញយកខ្សែប្រយុទ្ធក្រុម Paris Saint-Germain កីឡាករ Edinson Cavani។
ក្រុមមួយក្នុងចំណោមក្រុមទាំងនោះត្រូវបានគេជឿជាក់ថា ជាក្រុមបិសាចក្រហមរបស់លោក Ole Gunnar Solskjaer ទោះបីក្លិបដូចជា Chelsea និង Atletico Madrid ក៏មានការចាប់អារម្មណ៍ទៅលើកីឡាករនេះដែរក៏ដោយ។ ដោយសារតែខ្សែប្រយុទ្ធ Marcus Rashford បានរងរបួសហើយគ្រូបង្វិកក្រុមបិសាចក្រហមមានត្រឹមតែ Anthony Martial និង Mason Greenwood ជាជម្រើសខ្សែប្រយុទ្ធ ដែលអាចប្រើប្រាស់បាន។
Shaka Hislop អតីតអ្នកចាំទីរបស់ Premier League យល់ឃើញថា Cavani អាចជាជម្រើសល្អឥតខ្ចោះ សម្រាប់ក្លិប Manchester United។ លោកបានប្រាប់ ESPN FC ថា៖ «ខ្ញុំក៏ដឹងថា មានក្លិបជាច្រើនទៀត ដូចជា Atleti និង Chelsea ក៏ចាប់អារម្មណ៍មកលើគាត់ដែរ។ និយាយដោយស្មោះត្រង់ បើខ្ញុំជា Edinson Cavani ក្លិបទាំង២នោះ គួរឱ្យចាប់អារម្មណ៍ជាងនៅ Man Utd»។
លោកបានបន្តថា៖ «ប៉ុន្តែប្រសិនបើអ្នកគឺជាក្រុម Manchester United អ្នកនឹងទៅប្រម៉ាញ់យក Edinson Cavani ជាក់ជាមិនខាន ជាពិសេសស្របពេលដែល Rashford មិនអាចឡើងប្រកួត»។
ចែករំលែកព័តមាននេះ