អតីតកីឡាករជើងខ្លាំងម្នាក់ ចង់ឃើញ Mane មកលេងនៅ Real Madrid
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ អតីតតារាឆ្នើមរបស់ក្រុម Real Madrid និង កីឡាករបារាំងអន្តរជាតិម្នាក់…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ អតីតតារាឆ្នើមរបស់ក្រុម Real Madrid និង កីឡាករបារាំងអន្តរជាតិម្នាក់…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ អតីតតារាឆ្នើមរបស់ក្រុម Real Madrid និង កីឡាករបារាំងអន្តរជាតិម្នាក់ បានបង្ហើបថា គាត់ចង់ឱ្យតារាឆ្នើម Sadio Mane របស់ក្រុមហង្សក្រហម Liverpool មានមុខនៅ Real Madrid នៅថ្ងៃណាមួយ។
កីឡាករអន្តរជាតិសេណេហ្គាល់វ័យ២៧ឆ្នាំរូបនេះ ទើបតែមានភាពរឹងមាំសម្រាប់ក្រុមហង្សក្រហមចាប់តាំងពីគាត់បានមកដល់ក្លិបនេះកាលពីឆ្នាំ២០១៦ ហើយថ្មីៗនេះត្រូវបានគេពិភាក្សាថាជាគោលដៅសក្តានុពលសម្រាប់លោក Zinedine Zidane។
Mane ស្ថិតក្នុងទម្រង់លេងល្អបំផុតក្នុងអាជីពរបស់គាត់ក្នុងរយៈពេល១២ខែកន្លងមកហើយថ្មីៗនេះគាត់បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ CAF African Player of the Year ឆ្នាំ២០១៩ ។
នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះសារព័ត៌មាន Soccer Laduma បានសួរទៅកាន់អតីតខ្សែបម្រើ Christian Karembeu ដែលជាអតីតឯកអគ្គរដ្ឋទូតរបស់ Real Madrid និង សព្វថ្ងៃជាឯកអគ្គរដ្ឋទូតប្រចាំនៅ LaLiga ពីកីឡាករដែលគាត់ចង់ឃើញមកលេងនៅ Real Madrid។
«Mane, Mane!» គាត់ឆ្លើយ។ លោកថា៖ «ដោយសារតែគាត់មានសមត្ថភាពពេញលេញ ហើយទើបតែឈ្នះពាន African Award ទៀត។ ខ្ញុំគិតថា គាត់មានសមត្ថភាពនិងទេពកោសល្យទាំងអស់សម្រាប់ការមកលេងនៅ Real Madrid» ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពី Mane បានមកដល់ Liverpool កាលពី៤ឆ្នាំមុន Mane បានស៊ុតបាល់បញ្ចូលទី៧៤គ្រាប់ នៅក្នុង១៥៣ប្រកួត ដោយឈ្នះពានរង្វាន់ចំនួន៣៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ