ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Napoli ស្តាយក្រោយ​ដែល​បណ្តេញ​លោក​បង្វឹក​ម្នាក់​នេះ​នឹង​ចង់​ឱ្យមក​វិញ

4 ឆ្នាំ មុន

Napoli មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​បណ្តេញ​លោក Carlo Ancelotti និង​ចង់ឱ្យ​រូប​លោក​វិល​ត្រឡប់​មក​កាន់ San Paolo សារ​ជា​ថ្មី ។ បន្ទាប់​ពី​បាន​បណ្តេញ​លោក…

Napoli មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​បណ្តេញ​លោក Carlo Ancelotti និង​ចង់ឱ្យ​រូប​លោក​វិល​ត្រឡប់​មក​កាន់ San Paolo សារ​ជា​ថ្មី ។ បន្ទាប់​ពី​បាន​បណ្តេញ​លោក Carlo Ancelotti ក្លិប Napoli បាន​សម្រេច​តែងតាំង​លោក Gennaro Gattuso ប៉ុន្តែ​ទម្រង់​លេង​របស់​ពួក​គេ​កាន់តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់តាំងពី​អតីត​កីឡាករ AC Milan បាន​កាន់កាប់ ដោយ​៥​ប្រកួត​ចាប់តាំងពី​លោក Gattuso មក​កាន់​កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ គឺ​ចាញ់​៤​ប្រកួត​ទៅ​ហើយ ខណៈ​ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ Fiorentina ២-០ ក្នុងផ្ទះ​ខ្លួនឯង ដែល​ធ្វើ​ឱ្យ​ប្រធាន​ក្លិប​លោក Aurelio De Laurentiis មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​នេះ ។

បើ​យោង​តាម​ប្រភព​ពី The Sun បានឱ្យ​ដឹង​ថា​ម្ចាស់​ក្លិប Napoli កំពុង​តែ​ចង់​ផ្តល់​តួនាទី​ជា​គ្រូបង្វឹក​នេះ សារ​ជា​ថ្មី​សម្រាប់​លោក Ancelotti​ ។ រំលឹក​ផង​ដែរ​ថា លោក Carlo Ancelotti ត្រូវ​បាន​ក្លិប Napoli បណ្តេញចេញ​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ មុន​ក្លាយជា​គ្រូបង្វឹក Everton នៅ​ថ្ងៃ​ទី​២១ ខែ​ឆ្នាំ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ