ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន TODAY internet បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​ដាក់​បិណ្ឌ ឧទ្ទិស​ជូន​ដល់​វី​រកងទ័ព​ជួរ​មុខ​ដែល​បាន​ពលី ដើម្បីការ​ពារ​បូរណភាព​ទឹកដី

19 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន TODAY internet បាន​រៀបចំ​កម្មវិធី​ដាក់​បិណ្ឌ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់ ដួង​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​កម្ពុជា​ដែល​បាន​ពលី​ក្នុង​សង្គ្រាម សូម​បាន​បដិសន្ធិ​ក្នុង​ទី​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ក៏​ដូច​ជា​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ពេលខាង​មុខ​នេះ​ផង​ដែរ ​។…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន TODAY internet បាន​រៀបចំ​កម្មវិធី​ដាក់​បិណ្ឌ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់ ដួង​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​កម្ពុជា​ដែល​បាន​ពលី​ក្នុង​សង្គ្រាម សូម​បាន​បដិសន្ធិ​ក្នុង​ទី​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ក៏​ដូច​ជា​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ពេលខាង​មុខ​នេះ​ផង​ដែរ ​។ កម្មវិធី​ដាក់​បិណ្ឌ​នេះ​ធ្វើ​ឡើង​នៅ​វត្ត​មង្គល​សិរី​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​របស់​ក្រុមហ៊ុន TODAY internet គ្រប់​ជាន់ថ្នាក់ ​។

ដូច​ឆ្នាំ​កន្លង​ទៅ​ក្រុមហ៊ុន TODAY internet បាន​ដឹកនាំ​ក្រុមការងារ​ខ្លួន​ទៅ​ដាក់​បិណ្ឌ​រួម​គ្នា និង​បាន​ប្រគេន​នូវ​ទេយ្យវត្ថុ និង​បវារណា​ចតុបច្ច័យ​ចំពោះ​ព្រះ​ភិក្ខុសង្ឃ​គ្រប់​ព្រះ​អង្គ ជា​កិច្ច​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន ញាតិសន្តាន និង​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន ជោគជ័យ​លើ​គ្រប់​កិច្ច​ការងារ​ សូមកើត​មាន​ចំពោះ​គ្រួសារ TODAY internet ទាំងមូល ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ៗ​រូប ​។

លោក យា ប៊ែ​ន​យ៉ា​មីន ប្រធាន​ផ្នែក​ទីផ្សារ​បាន​លើក​ឡើង​ថា “​ការ​ដាក់​បិណ្ឌ​រួម​គ្នា​នេះ​បង្ហាញ​ពី ស្មារតី​រួបរួម​គ្នា​របស់​ក្រុមការងារ​ក៏​ដូច​ជា​ផ្នែក​មួយ​ជួយ​ថែរក្សា​ប្រពៃណី​ជាតិខ្មែរ​ដែល​បន្សល់​ទុក​ពី​ដូនតា ហើ​យ​យើង​ខ្ញុំ​ក៏​សូម​ជូន​បុណ្យ​កុសល​ដល់​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ សេវាកម្ម​របស់​យើង​ខ្ញុំ​កន្លង​មក​” ​។

បច្ចុប្បន្ន​ក្រុមហ៊ុន TODAY internet បាន​នឹង​កំពុង​បម្រើសេវា​អ៉ី​ន​ធឺ​ណិ​ត​ជូន​ដល់​អតិថិជន​ទាំង ប្រភេទ​ក្រុមហ៊ុន​អាជីវកម្ម និង​តាម​គេហដ្ឋាន​នៅ​តាម​បណ្តាល​ខេត្ត​ក្រុង​ដូច​ជា រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ ក្រុង​បា​វិត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​៖ Hotline Number 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” ឬ​គេហរ​ទំព័រ today.com.kh​ ៕ អត្ថបទសហលារ