រាជធានីភ្នំពេញ ៖ សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាអាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរការហើយកាលពីព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពីទទ្ទឹងរង់ចាំអស់ជាយូរ ខណៈដែលទទួលបានការស្វាគមន៍ជាទីមោទនៈ ពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ស្ថាប័នរដ្ឋ និងឯកជន សិល្បករ អ្នកផលិតមាតិកាយ៉ាងច្រើនកុះករ ។
នៅថ្ងៃដំបូងនៃការបើកដំណើរការហោះហើរនៅអាកាសយានដ្ឋានថ្មីនេះ ថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ បានអញ្ជើញមកទទួលស្វាគមន៍ ព្រមទាំងប្រគល់ជូនវត្ថុអនុស្សាវរីយ៍ដល់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកដល់ ក្នុងនោះយើងឃើញមានភេសជ្ជៈ វី កូឡា ដែលបានដាក់សម្ពោធជាផ្លូវការនាថ្ងៃ ៩ ខែកញ្ញានេះផងដែរ ស្របពេលជាមួយការបើកដំណើរការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ផងដែរ ។
ភេសជ្ជៈ វី កូឡា វេចខ្ចប់ក្នុងក្រមាខ្មែរយ៉ាងស្រស់ស្អាត ត្រូវបានជ្រើសរើសជាអំណោយដល់អ្នកដំណើរដោយសាររំលេចនូវភាពជាខ្មែរ ក្រោមស្មារតីជាតិ បំផុសការរចនាពីពណ៍នៃទង់ជាតិខ្មែរដែលនឹងបង្ហាញទៅពិភពលោកនូវរសជាតិនៃមោទនភាពជាតិរបស់ប្រជាជនខ្មែរ ។
រួមគ្នានាំកម្ពុជាឆ្ពោះទៅមុខដោយមោទនភាព ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ