ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

JCI ទួលគោក និង WEG រៀបចំកម្មវិធី «រួមគ្នាប្រឆាំងជំងឺមហារីកមាត់ស្បូន»

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ​១២ ខែកញ្ញា ឆ្នាំ ​២០២៥ ៖ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួល​គោក (JCI…

រាជធានីភ្នំពេញ​, ថ្ងៃ​ទី ​១២ ខែកញ្ញា ឆ្នាំ ​២០២៥ ៖ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួល​គោក (JCI Toul Kork) បាន​សហការ​ជាមួយបណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប (Westline Education Group Co., Ltd.) នឹង​រៀបចំ​កម្មវិធី “​រួម​គ្នា​ប្រឆាំង​នឹង​ជំងឺមហារីក​មាត់ស្បូន – Together Against Cervical Cancer” នៅ​ថ្ងៃ​ទី ១៣ ខែកញ្ញា ២០២៥ ពេល​ម៉ោង ៨:០០ ព្រឹក ដល់ ១១:០០ ព្រឹក នៅ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ (​សាខា​ដូនពេញ​)​ ។

គោលបំណង​កម្មវិធីនេះ គឺដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង ​និង​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​មាត់ស្បូន ​។ លើកកម្ពស់​ការ​ពិនិត្យ​ជា​មុន ​និង​ការ​ការពារ ។ ​បង្កើត​វេទិកា​ដែល​អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ទូទៅ មានឱកាស​សួរ និង​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត និង​អ្នកជំនាញ​ផ្នែក​សុខភាព ។

មូលហេតុ​ដែល​ត្រូវ​ចូលរួម គឺតាម​របាយការណ៍​របស់ អង្គការ​សុខភាព​ពិភពលោក (WHO, 2020) មាន​ស្ត្រី​ជាង ៦០៤,០០០ នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺមហារីក​មាត់ស្បូន និង​ជាង ៣៤២,០០០ នាក់ បាន​ស្លា.ប់​ជា​រៀង​រាល់​ឆ្នាំ​ ។ ចំពោះ​ប្រទេស​កម្ពុជា មាន​ស្ត្រី​ប្រហែល ១,១៨៦ នាក់ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ និង​ប្រហែល ៦៥៨ នាក់ បាន​ស្លា.ប់​ក្នុង​មួយ​ឆ្នាំ (GLOBOCAN 2020)​ ។ ជំងឺមហារីក​មាត់ស្បូន ក្លាយជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​របស់​សាធារណៈ​ក្នុង​ការ​ការពារ និង​ចែករំលែក​ចំណេះដឹង​ ។

ព័ត៌មាន​លម្អិត​អំពី​កម្មវិធី ៖
កាលបរិច្ឆេទ ​៖ ថ្ងៃ​សៅរ៍ ទី ​១៣ ខែកញ្ញា ២០២៥
ម៉ោង​ ៖ ៨:០០ ព្រឹក – ១១:០០ ព្រឹក
ទីតាំង​ ៖ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ (​សាខា​ដូនពេញ​) (Google Maps: https://maps.app.goo.gl/dq9zVBsH1y2z6fA68)

ចុះ​ឈ្មោះ​ចូលរួម​តាម​រយៈ​ ៖ https://forms.gle/q37xnQeyKUzExY3L6

ត្រូវ​ចាំ​ថា ការពារ​ប្រសើរ​ជាង​ព្យាបាល

ឯកសារយោង ៖

  • World Health Organization. Cervical Cancer. 2020.
  • GLOBOCAN 2020 (IARC/WHO).

ព័ត៌មាន​បន្ថែម សូម​ទាក់ទង សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួល​គោក (JCI Toul Kork)
ហ្វេ​ស​ប៊ុ​ក​: https://www.facebook.com/JCIToulKork
អ៉ីមែល​: jci.toulkork@gmail.com
ទូរស័ព្ទ​: 099 464 644
Telegram: https://t.me/JCIToulKork ៕ អត្ថបទសហការ