ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន តូ​យ៉ូ​តា(​ខេ​ម​បូ​ឌា​) និង JCI រួម​គ្នា​ដាំ​ដើម​កោងកាង ២០២៥ ដើម នៅ​ខេត្តកំពត ដើម្បីអនាគតភព​ផែនដី

2 ថ្ងៃ មុន

ខេត្តកំពត ៖ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​បរិស្ថាន ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) បាន​ចាប់​ដៃគូ​សហការ​ជាមួយ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) រៀបចំ​កម្មវិធី​ដាំ​កូន​កោង​កាង​សរុប​ចំនួន ២.០២៥…

ខេត្តកំពត ៖ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​បរិស្ថាន ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) បាន​ចាប់​ដៃគូ​សហការ​ជាមួយ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) រៀបចំ​កម្មវិធី​ដាំ​កូន​កោង​កាង​សរុប​ចំនួន ២.០២៥ ដើម នៅ​ខេត្តកំពត ។

ពិធី​ដាំ​កូន​កោង​កាង​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី ៧ ខែកញ្ញា ឆ្នាំ ២០២៥ ក្រោម​ប្រធានបទ «​តោះ​ដាំ​ដើមឈើ ចាំ​អង្កាល់​ទៀត !» ។ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​សហគមន៍​នេសាទ​កំពង់​សាមគ្គី ក្នុងភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ដែល​មានការ​ចូលរួម​ពី​លោក អ៉ឹម ច័ន្ទ​សោធន អភិបាលស្រុក​ទឹកឈូ ។

ការ​ដាំ​កូន​កោង​កាង​នេះ មិន​ត្រឹមតែ​ជួយ​ដល់​ជីវៈចម្រុះ និង​មច្ឆា​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​របាំង​ធម្មជាតិ​ជួយ​ទប់ស្កាត់​ទឹកជំនន់ ការ​កើនឡើង​កម្ពស់​ទឹកសមុទ្រ និង​ការ​បាក់​ច្រាំង​ផង​ដែរ ។
តោះ ! ចាប់ផ្ដើម​ទាំងអស់​គ្នា ដើម្បី​ភព​ផែនដី​ដែល​ជា​មាតា​របស់​យើង​ទាំងអស់​គ្នា ! អនាគត​នៃ​ភព​ផែនដី​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក ! សូម​រួម​គ្នា​រក្សា​ភាព​សុខដុម​ជាមួយ​ធម្មជាតិ ! ៕ អត្ថបទសហការ