ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ បណ្ដុះបណ្ដាល​អំពី​សុវត្ថិភាព និងសុខភាព​ការងារ​ដល់​សហគ្រាស គ្រឹះស្ថាន​ចំនួន ១៣​ក្រុមហ៊ុន ដើម្បី​ពង្រឹងសមត្ថភាព​កម្មករនិយោជិត ប្រតិភូ​បុគ្គលិក សហជីព និង​និយោជក​ប្រចាំ​សហគ្រាស​គ្រឹះស្ថាន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ផ្សព្វផ្សាយ​ស្ដី​ពី សុវត្ថិភាព និង​សុខភាព​ការងារ វិជ្ជា​សង្គ្រោះ​បឋម​ដល់​សហគ្រាស គ្រឹះស្ថាន​ចំនួន…

រាជធានីភ្នំពេញ​ ៖ នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ផ្សព្វផ្សាយ​ស្ដី​ពី សុវត្ថិភាព និង​សុខភាព​ការងារ វិជ្ជា​សង្គ្រោះ​បឋម​ដល់​សហគ្រាស គ្រឹះស្ថាន​ចំនួន ១៣​ក្រុមហ៊ុន ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន ៣២៧​នាក់ (​ស្រី ​១៦១​នាក់​) ដែល​មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ គិត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី ​៨ ខែកញ្ញា ឆ្នាំ​ ២០២៥ ​នេះ​ ។

តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​នេះ មន្ត្រី​ជំនាញ​ផ្នែក​បណ្តុះបណ្តាល នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ​បាន​ធ្វើ​បទ​បង្ហាញ ដើម្បី​ណែនាំ​ផ្សព្វផ្សាយ និង​បង្កើន​ចំណេះដឹង​ដល់​សហគ្រាស គ្រឹះស្ថាន លើ​មេរៀន​សំខាន់​ៗ​រួម​មាន ការ​សង្គ្រោះ​បឋម ការ​លើកដាក់​ទម្ងន់ សុវត្ថិភាព​អគ្គិភ័យ ការ​ទុកដាក់​សារធាតុ​គីមី ឥរិយា​បទ​បំពេញការងារ ការ​ទប់ស្កាត់​មេរោគ​អេ​ដស៍ និង​គ្រឿងញៀ.ន ព្រមទាំង​ចូលរួម​ផ្សព្វផ្សាយ​អំពី​បញ្ហា​ជំងឺមិនឆ្លង​ផង​ដែរ​ ។

គោលបំណង​សំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ចូលរួម​ផ្តល់​ចំណេះដឹង​បន្ថែម​ពាក់ព័ន្ធ​នឹង​វិស័យ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ ក៏​ដូច​ជា​ពង្រឹង​វិសាលភាព​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​រាល់​គ្រោះថ្នាក់​ការងារ​ដល់​ប្រតិភូ​បុគ្គលិក កម្មករនិយោជិត ជា​ពិសេស អាច​ជួយ​អាយុជីវិត​ផ្ទាល់ខ្លួន និង​មិត្តភក្តិ​រួមការ​ងារ​នៅ​កន្លែងធ្វើការ ដោយ​ប្រើ​វិធីសាស្ត្រ​ត្រឹមត្រូវ​ទាន់​ពេលវេលា និង​មិន​បង្ក​ភាព​ស្លន់ស្លោ​នៅ​ក្នុង​គ្រាអាសន្ន​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ​៕ អត្ថបទសហការ