ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ពង្រីក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ចការពារ​អតិ​ជន គឺ​ការ​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅកម្ពុជា

2 ថ្ងៃ មុន

ខេត្តកំពង់ធំ ៖ អគ្គនាយក​បទ​ប្បញ្ញត្តិ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ចាត់​ទុក​ការ​ពង្រីក​វិសាលភាព​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិ​ជន ជាផ្នែក​មួយ​ដ៏​សំខាន់ និង​ចាំបាច់​បំផុតក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​រយៈពេល​វែង និង​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅកម្ពុជា​ ។…

ខេត្តកំពង់ធំ ៖ អគ្គនាយក​បទ​ប្បញ្ញត្តិ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ចាត់​ទុក​ការ​ពង្រីក​វិសាលភាព​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិ​ជន ជាផ្នែក​មួយ​ដ៏​សំខាន់ និង​ចាំបាច់​បំផុតក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​រយៈពេល​វែង និង​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅកម្ពុជា​ ។

លោក ឡាយ សុខ​ហេង អគ្គនាយក​បទ​ប្បញ្ញត្តិ​និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​ក្នុង​សិក្ខាសាលា​ស្តី​ពី “​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន​” នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ថ្ងៃ​ទី ​២១ ខែសីហា ឆ្នាំ​ ២០២៥ នេះ​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ត្រូវ​បាន​សម្រេច​ដោយ​ជោគជ័យ នូវ​សមិទ្ធផល​ជា​ច្រើន ​។​  ជាមួយ​វឌ្ឍនភាព​នេះ វិស័យ​ធនាគារ​បាន​និង​កំពុង​រីក​ចម្រើន និង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ន​ជា​ពិសេស ពង្រឹងកំណើនសេដ្ឋកិច្ច​ផង​ដែរ​ ។ បន្ថែម​ពី​នេះ ដើម្បី​ធានា​នូវ​ភាព​ធន់ និង​វឌ្ឍនភាព​ប្រព័ន្ធ​ធនាគារ​, ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ធ្វើ​ទំនើប​កម្ម ឥត​ឈប់​ឈរជាមួយនឹង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ថ្មី​ៗ ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ក្នុង​តំបន់​និង​សកល ​។

លោក​អគ្គនាយក លើក​ឡើង​បន្ត​ថា​  ជុំវិញ​ហិរញ្ញវត្ថុ​នេះ ក្នុង​នោះ​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ បាន​ផ្តល់​នូវ​គុណ​តម្លៃយ៉ាង​សំខាន់ និង​ប្រកបដោយ​តម្លាភាព និង​ក្រមសីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​ ។ ការណ៍​នេះ ការ​ពង្រីក​វិសាលភាព​សេវា​ហិរញ្ញវត្ថុ​ឆ្ពោះ ទៅ​កាន់​គុណភាព ប្រសិទ្ធភាព ភាព​ងាយស្រួល និង​កាត់​បន្ថយ​តម្លៃ​ប្រតិបត្តិការ តាម​រយៈ​ថ្នាល​ឌី​ជី​ថ​ល គឺ​បាន​ផ្តល់​អត្ថប្រយោជន៍ ជា​ច្រើន​ដល់​ប្រជាជន​កម្ពុជា​ ។ ប៉ុន្តែ​ថ្នាល​ឌី​ជី​ថ​ល ក៏​ប្រៀប​បាន​នឹង​អាវុធ​មុខ​ពីរ ដោយ​ប្រាកដ​ណាស់​ថា វា​អាច​ជួយ​ឱ្យ​យើង​បង្កើន ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់ ខណៈ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក៏​បាន​បង្ក​ឱ្យ​មាន​ហានិភ័យ​ផង​ដែរ​ដូច​ជា ​៖ ការ​ឆបោក​ផ្នែក​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ អន​ឡាញ ការ​លួច​ក្លែងបន្លំ​អត្តសញ្ញាណ​កម្ចី​អន​ឡាញ កម្ចី​ខុសច្បាប់ ដែល​មានការ​ប្រាក់​ខ្ពស់​លើសលប់​ជាដើម​ ។

ទាក់ទិន​បញ្ហា​ហិរញ្ញវត្ថុ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​យកចិត្តទុកដាក់ ក្នុង​ការ​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និងលើកកម្ពស់​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ទទួលខុសត្រូវ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប ជា​ពិសេស កុមារ ស្ត្រី និង​ប្រជាពលរដ្ឋ នៅ​តាម​តំបន់​មូលដ្ឋាន ​។ បន្ថែម​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​អនុវត្ត​នូវ​វិធានការ​ពង្រឹង​កិច្ច​ការពារ អតិថិជន ដែល​មាន​លក្ខណៈ​បុ​រេ​សកម្ម​ជា​ច្រើន ព្រមទាំង​បាន​គាំទ្រ និង​សហការ​ជាមួយ ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​បន្ត​លើកកម្ពស់​ការ ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ធានា​នូវ​ការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ និង​តម្លាភាព និង​ការ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​អតិថិជន ​។

ជុំវិញ​បញ្ហា​នេះ​ លោក​អគ្គនាយក លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់ ត្រូវ​បន្ត​ធានា​ឱ្យ​បាននូវការ​អនុលោម​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ ព្រមទាំង​ក្រម​ប្រតិបត្តិ​សម្រាប់​វិស័យ និង​គោលការណ៍​ផ្តល់​ឥណទាន​ប្រកបដោយ​ការ​ទទួលខុស​ត្រូវ ហើយ​ត្រូវ​ចៀសវាង​ការ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ជាមួយ​បុគ្គលិក​របស់​ខ្លួន ក្នុង​ដំណើរការ​ប្រមូល​ឥណទាន ឬ​ប្រើប្រាស់​ឈ្មោះ​របស់​អាជ្ញាធរ ដើម្បី​ដាក់​សម្ពាធ​ណាមួយ​ដល់​អតិថិជន ​៕ អត្ថបទសហការ