ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន RMA ប្រកាស​តម្លៃ​ថ្មី ក្រោយ​ពន្ធ​នាំ​ចូល​រថយន្ត​ពី​អា​មេ​រិ​ក ត្រូវ​បាន​កំណត់​សា​ជា​ថ្មី​!

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ ក្រុមហ៊ុន RMA បាន​ធ្វើ​ស​ន្និសីទ​សារព័ត៌មាន ស្តី​ពី​តម្លៃ​ថ្មី​សម្រាប់​រថយន្ត​នាំ​ចូល​ពី​អា​មេ​រិ​ក ដោយ​មានការ​ចូលរួម​ពី ទូត​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥ ក្រុមហ៊ុន RMA បាន​ធ្វើ​ស​ន្និសីទ​សារព័ត៌មាន ស្តី​ពី​តម្លៃ​ថ្មី​សម្រាប់​រថយន្ត​នាំ​ចូល​ពី​អា​មេ​រិ​ក ដោយ​មានការ​ចូលរួម​ពី ទូត​អា​មេ​រិ​ក និង​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក ព្រមទាំង​ថ្នាក់ដឹកនាំ​កំពូល​ៗ​របស់​ក្រុមហ៊ុន RMA និងស្ថាប័នសារព័ត៌មានល្បីៗ ជាច្រើនផង​ដែរ​។

តាម​រយៈ​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បានឱ្យ​ដឹង​ថា​៖ «​ថ្ងៃនេះ​ក្រុមហ៊ុន សូម​ជូន​ជា​ដំណឹង សម្រាប់​អតិ​ជន​ដែល​តែងតែ​គាំទ្រ​ផលិតផល​របស់​អា​មេ​រិ​ក ជា​ពិសេស គឺ​ការ​គាំទ្រ​ក្រុមហ៊ុន RMA នៅ​កម្ពុជា​យើង​ ដោយ​ក្រុមហ៊ុន​ជម្រាប​តម្លៃ​រថយន្ត JEEP WRANGLER RUBICON 104,900$-97900$, RAM 1500 REBEL 107,900$ – 99900$, និង FORD RAPTOR F150 ចុះ​នៅ​សល់ 14,9000$ ប៉ុណ្ណោះ ហើយ​នេះ​ជា​លទ្ធផល ​ដែល​បាន​មក​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​» ។

លោក ង​ន សាំង ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា RMA ជា​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក ដែល​ចុះបញ្ជី​ពាណិជ្ជកម្ម នៅ​ហុងកុង​។ ហើយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ម​.​ក​. ផ្តល់​ជូន​នូវ​សេវាកម្ម និង​នាំ​យក​ផលិតផល​ល្បី​ៗ នៃ​វិស័យ​យានយន្ត​អា​មេ​រិ​ក មក​កាន់​ទីផ្សារ​កម្ពុជា ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Devin Barta, AmCham’s Board of Governor បាន​បញ្ជាក់​ផង​ដែរ​ថា ៖ « AmCham Cambodia គឺជា​សមាគម​ន៍​អ្នក​ពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​កម្ពុជា​។ ហើយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា គឺជា​សមាជិក​មួយ​ដ៏​សកម្ម​របស់ AmCham Cambodia ដែល​បាន​សហការ​គ្នា​កន្លង​មក ដូច​ជា​ក្នុងថ្ងៃនេះ​ផ្ទាល់ AmCham បាន​ចូល​រូ​ម​គាំទ្រ និង​អបអរសាទរ នូវ​បេស​សកម្ម នៃ​ការ​ប្រកាស​តម្លៃ​ថ្មី របស់​រថយន្ត​ដែល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​»​ ។

លោក Devin ក៏​បាន​បន្ថែម​ថា សម្រាប់​ការ​អនុវត្ត​ពន្ធ​ថ្មី​នេះ គឺជា​សញ្ញា​មួយ​ដ៏​ល្អ សម្រាប់​ធ​រុ​កិច្ច នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ជា​ឱកាស​មួយ​ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​ឱកាស នៃ​ការ​វិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​អា​មេ​រិ​ក​កាន់តែ​ច្រើន ហើយ​ជា​រួម ប្រទេស​កម្ពុជា​ នឹង​ក្លាយជា​ទីតាំង​មួយ​ដ៏​ល្អ សម្រាប់​ការ​វិនិយោគ ពី​សំណាក់​ធុរកិច្ច​សហរដ្ឋអាមេរិក​ផង​ដែរ​ ។

សូម​ជម្រាប​ផង​ដែរ​ថា ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ម​.​ក​. នាំ​ចូល​និង​ចែកចាយ​ផ្តាច់មុខ នូវ​ផលិតផល​ម៉ាក​ល្បី​ៗ​ជា​ច្រើន ដូច​ជា​ រថយន្ត​ហ្វ​ដ (Ford) ដែល​ជា​រថយន្ត​ជាប់​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ទីផ្សារ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា រួម​ទាំង​សេវាកម្ម​ជួល​ជុល និង​ថែទាំ​រថយន្ត ផង​ដែរ​៕ អត្ថបទ​សហការ