ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​ ចាប់ផ្តើម​ផ្តល់​ព័ត៌មាន​ឱកាសការងារ​រាប់​ម៉ឺន​កន្លែង​នៅ​តាម​គ្រឹះស្ថាន​អប់រំ និង​សាខា ប​.​ស​.​ស​. ទូ​ទាំង​ប្រទេស ងាយស្រួល​ដល់​ពលករ​ខ្មែរ​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ​ស្វែងរក​ការងារ​ធ្វើ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​២០ ខែសីហា ឆ្នាំ​ ២០២៥ ​នេះ…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ​២០ ខែសីហា ឆ្នាំ​ ២០២៥ ​នេះ បាន​ចាប់ផ្តើម​ផ្តល់​ព័ត៌មាន​ឱកាស​ការងារ​រាប់​សិប​ម៉ឺន​កន្លែង នៅ​តាម​បណ្តា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​សាខា​បេឡា​ជិត​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ទូ​ទាំង​ប្រទេស ដើម្បី​បង្ក​ភាព​ងាយស្រួល​បន្ថែម​ទៀត​ជូន​ដល់​ពលករ​ខ្មែរ​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​មាន​បំណង​ស្វែងរក​ការងារ​ធ្វើ​ ។

ការ​ផ្តល់​ព័ត៌មាន​ឱកាស​ការងារ​បន្ថែម​ទៀត នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​សាខា​បេឡា​ជិត​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៅ​ទូ​ទាំង​ប្រទេស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​១៣ ខែសីហា អំពី​ការ​សហការ​ផ្តល់​ព័ត៌មាន​ឳ​កាស​ការងារ ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

ឯកឧត្តម​បណ្ឌិត យ៉ោ​ក សុ​ទ្ធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានឱ្យ​ដឹង​ថា តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ឱកាស​ការងារ​នេះ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បាន​បង្កើត​ស្នាក់​ការ​ដើម្បី​ផ្តល់​ព័ត៌មាន​ឱកាស​ការងារ​ជូន​ដល់​សាធារណជន ជា​ពិសេស ពលករ​ខ្មែរ​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​។ នៅ​ស្នាក់​ការ​ផ្ទាល់ អ្នកចូលរួម​អាច​ដាក់​ពាក្យ​សម្ភាស​ការងារ​ភ្លាម​ៗ ព្រមទាំង​បាន​យល់​ដឹង​ពី​របៀប​ប្រើប្រាស់ Telegram bot និង​ការ​ទំនាក់ទំនង​ទៅ​លេខ ១២៩៧​ផង​ដែរ​ ។

ឯកឧត្តម​ថ្លែង​ថា ​៖«​នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​គាត់​រក​ការងារ​ធ្វើ​។ យើង​មាន​វេទិកា​ការងារ​នេះ ស្រួល​ជួយ​សម្រួល​ការងារ​ដល់​គាត់ យើង​ជួយ​បំពេញ​ការ​ស្វែងរក​ការងារ​ដល់​គាត់ នៅ​ក្នុង​ហ្នឹង​យើង​ជួយ​បង្ហាញ​របៀប​ប្រើ telegram bot ក៏​ដូច​ជា​ការ​ខ​ល​ទៅ ១២៩៧»​ ។

សូម​បញ្ជាក់​ថា តាម​ការ​ណែនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ចាប់ពី​ថ្ងៃ​ទី ​២០ ខែសីហា ឆ្នាំ ​២០២៥ នេះ​តទៅ នៅ​គ្រប់​រាជធានី ខេត្ត​ទាំង​២៥ មាន​វេទិកា​ការងារ​យ៉ាងតិច​ចំនួន ២​កន្លែង គឺ​ទី ​១. នៅ​សាខា​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ទី​ ២. នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​/​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល វិជ្ជាជីវៈ នៅ​តាម​ទីរួមខេត្ត​ ។ ដោយឡែក នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ៤​កន្លែង គឺ​ទី​ ១. នៅ​ទីស្ដីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទី ​២. នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ទី​ ៣. នៅ​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្តាល​បច្ចេកទេស (NTTI) និង​ទី​ ៤ នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ (NIB) ៕ អត្ថបទសហការ