ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អតីត​ពល​ការិនី​ត្រឡប់​មក​ពី​ប្រទេស​ថៃ បី​នាក់បងប្អូនទទួល​បានការ​ងារ​ធ្វើ​ភ្លាម​ៗ នៅ​ក្នុងខេត្តស្វាយរៀង ដោយ​ម្នាក់​ៗ​ទទួល​បាន​ប្រាក់ឈ្នួល​ប្រចាំខែ​ជិត ៥០០​ដុល្លា​រអា​មេ​រិ​ក

1 ថ្ងៃ មុន

ខេត្តស្វាយ​រៀង​ ៖ អតីត​ពល​ការិនី​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ទាំង​បី​នាក់​បងប្អូន ដែល​រួម​មាន ៖ កញ្ញា សំ រក្សា, កញ្ញា…

ខេត្តស្វាយ​រៀង​ ៖ អតីត​ពល​ការិនី​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ទាំង​បី​នាក់​បងប្អូន ដែល​រួម​មាន ៖ កញ្ញា សំ រក្សា, កញ្ញា សំ លី​ដា និង​កញ្ញា សូត្រ ចាន់​នី មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ ទទួល​បានការ​ងារ​ភ្លាម​ៗ តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ក្នុង​រោងចក្រ ស៊ឺ​ន​សុង បូ ភែ​ក​ឃី​ជី​ង (​ខេ​ម​បូ​ឌា​) ឯ​.​ក នៅ​ខេត្តស្វាយរៀង​ ។

បើ​តាម​លោក អ៊ូ រតនា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ការងារ និង​ជា​អនុប្រធាន​ការិយាល័យ​អ្នកនាំពាក្យ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ផ្ទាល់​ក្នុង​ការ​ផ្គូផ្គង រវាង​អ្នករក​ការងារ​ធ្វើ ជាមួយ​រោងចក្រ​ខាងលើ​បានឱ្យ​ដឹង​ថា បងប្អូន​គាត់​ទាំង​បី​ទទួល​បាន​ប្រាក់​ឈ្នួល​សរុប​ប្រចាំខែ​ម្នាក់​ៗ ចន្លោះ​ពី ៤០០ ទៅ ៥០០​ដុល្លា​រអា​មេ​រិ​ក ​។

ជា​ការ​ឆ្លើយ​តប​នូវ​អ្វី​ដែល​ទទួល​បាន ពួក​គាត់​ទាំង​បី​នាក់​បងប្អូន បាន​សំដែង​ក្ដី​រីករាយ​ដែល​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ហើយ​ទទួល​បានការ​ងារ​នៅ​ជិត​ផ្ទះ មិន​ដូច​នៅ​ស្រុក​ថៃ ពួក​គាត់​ទទួល​បានការ​រើសអើង​ពី​សំណាក់​ជន​អគតិ​មួយ​ចំនួន ចាប់តាំងពី​មាន​សង្គ្រាម​មក ​។ ពួក​គាត់​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គិតគូរ​ជួយ​រក​ការងារ​ធ្វើ​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ និង​អំពាវនាវ​ដល់​បងប្អូន​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ឱ្យ​វិល​ត្រឡប់​មក​ស្រុក​វិញ ព្រោះ​នៅ​ប្រទេស​កម្ពុជា​ឥឡូវ​ក៏​សម្បូរ​ការងារ​ធ្វើ​ដែរ​ ។

ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​ឱកាស​ការងារ សូម​ទាក់ទង​មក NEA តាម​រយៈ​លេខ​ទូរស័ព្ទ Hotline ១២៩៧ ៕ អត្ថបទសហការ