ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្មារតី​ការពារ​បូរណភាព​ទឹកដី និង​ស្នេហា​ជាតិខ្មែរ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ធនាគារ ឌី​ជី​ប៊ី​សូម​ជម្រាប​ដំណឹង​ជូន អតិថិជន និង​សាធារណជន មេត្តា​ជ្រាប​ថា​យោង​ទៅ​តាម​សេចក្តី​អំពាវនាវ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…


រាជធានីភ្នំពេញ៖ ធនាគារ ឌី​ជី​ប៊ី​សូម​ជម្រាប​ដំណឹង​ជូន អតិថិជន និង​សាធារណជន មេត្តា​ជ្រាប​ថា​យោង​ទៅ​តាម​សេចក្តី​អំពាវនាវ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្តីណែនាំ​លេខៈ ធ​១៧.០២៥.០១៩ ស​.​ក​.​ណ​.​ន ចុះ​ថ្ងៃ​ពុធ ៥​កើត ខែ​ស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ របស់​ធនាគារជាតិ នៃ កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ លោក​ជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល និង​ក្នុង​ស្មារតី​សាមគ្គីភាព មនុស្សធម៌ ព្រមទាំង​រួម​គ្នា​ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​យោធិន​ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ផ្ទាល់​ក្នុង​សមរភូមិ​ប្រយុទ្ធ ដោយ​ជម្លោះ​ប្រដាប់​អាវុធ​ព្រំដែន​កម្ពុជា​-​ថៃ ធនាគារ ឌី​ជី​ប៊ី នឹង​លុប​ចោល​ឥណទាន​ទាំងស្រុង ជូន​ដល់​យោធិន​ពលី​ជីវិត អ្នក​រួម​ខ្ចី និង យោធិន​ពិការ ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ​។

ធនាគារ ឌី​ជី​ប៊ី សូម​គោរព​កោតសរសើរ​ដល់​ភាព​អង់អាច​ក្លាហាន​របស់​កងទ័ព​កម្ពុជា និង​ការ​លះបង់​ដ៏​ធំធេង​នៅ​ក្នុង​ការ​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា​យើង​។ ធនាគារ ឌី​ជី​ប៊ី និង​ប្រជាជន​ខ្មែរ​ទាំងអស់ សូម​ចង​ចាំ​ជា​និច្ច​នូវ​គំរូ​វីរភាព​មួយ​នេះ និង​ប្ដេជ្ញា​បន្ត​រួមចំណែក​គាំទ្រ កសាង និង​ការពារ​មាតុភូមិ​យើង​ឱ្យ​បាន​រឹង​មាំ​ជា​និរន្តរ៍ ​៕ អត្ថបទសហការ