រាជធានីភ្នំពេញ៖ នៅពេលអ្នកនិយាយទៅកាន់កូនរបស់អ្នកថា “ប្រយ័ត្ន កុំធ្វើឱ្យវាកំពប់” អ្នកប្រហែលជាកំពុងគិតក្នុងចិត្តថា ពួកគេអាចនឹងធ្វើឱ្យកំពប់ភេសជ្ជៈរបស់ពួកគេ។ វាទំនងជាថា អ្វីដែលកូនបានលឺគឺ “កំពប់” ។ ហេតុអ្វីបានជាការនិយាយថា “ទេ” ឱ្យបានតិចជាងមុន សំខាន់សម្រាប់មាតាបិតា ? ការនិយាយពាក្យថា “ទេ” ឬ “កុំ” និង “មិនគួរ” ពាក្យទាំងនេះ មាតាបិតា ឬអាណាព្យាបាល ឧស្សារហ៍ប្រើ ប៉ុន្តែជាការល្អ អ្នកគួរគប្បីកាត់បន្ថយការនិយាយឃ្លាទាំងនេះ ។គោលបំណងនៃការកាត់បន្ថយ ពាក្យថា “ទេ” ឱ្យបានតិចជាងមុន គឺដើម្បីបង្វែរទិសដៅកូនតូចរបស់អ្នកឱ្យឆ្ងាយពីអ្វី ដែលអ្នកមិនចង់ឱ្យពួកគេធ្វើ និងឆ្ពោះទៅរកអ្វីដែលអ្នកចង់ឱ្យពួកគេធ្វើ។
របៀបនិយាយថា “ទេ” ចំពោះកូនរបស់អ្នក ៖
១. និយាយក្នុងន័យវិជ្ជមាន ៖ ការនិយាយក្នុងន័យវិជ្ជមាន អនុញ្ញាតឱ្យកូនតូចរបស់អ្នក ចេះដោះស្រាយបញ្ហា និងអភិវឌ្ឍជំនាញនៃការគិតពិចារណារបស់ពួកគេ។ ជំនួសឱ្យការស្តាប់នូវអ្វី ដែលពួកគេមិនអាចធ្វើបាន ពួកគេអាចផ្តោតលើលទ្ធភាពទាំងអស់ លើអ្វីដែលពួកគេអាចធ្វើបាន ។
២. ផ្លាស់ប្តូរភាសារបស់អ្នក ៖ ជំនួសឱ្យការនិយាយថា “ប្រយ័ត្ន កុំឱ្យកំពប់” អ្នកអាចនឹងនិយាយបែបនេះ “អរគុណដែលកូនបានប្រើដៃពីរ ដើម្បីកាន់កែវទឹកដោះគោយ៉ាងជាប់ល្អ” ។
៣. និយាយអ្វីដែលអ្នកចង់បាន ៖ ចូរពណ៌នាសម្រាប់កូនរបស់អ្នក នូវអាកប្បកិរិយា ដែលអ្នកចង់ឃើញ ជៀសវាងការផ្តល់យោបល់ ឬពង្រឹងអ្វីដែលអ្នកមិនចង់ឱ្យពួកគេធ្វើ។ តាមដែលអ្នកអាចធ្វើបាន ចូរបង្ហាញកូនរបស់អ្នក នូវអ្វីដែលអ្នកចង់ឱ្យពួកគេធ្វើជំនួសវិញ ៖ “នេះជាវិធីស្ទាបអង្អែលកូនឆ្កែតូច” ជំនួសឱ្យនិយាយថា “កុំទាញកន្ទុយឆ្កែ”។
៤. កុំឱ្យពួកគេក្លាយជាស៊ាំនឹងពាក្យថា “ទេ” ៖ ពាក្យថា “ទេ” ប្រសិនបើប្រើញឹកញាប់ពេក វាអាចធ្វើឱ្យកូនតូចរបស់អ្នកស្តាប់ទៅស៊ាំ បាត់បង់អត្ថន័យ ហើយលែងស្តាប់។
៥. ពន្យល់ពីមូលហេតុ ៖ ការពន្យល់ពីមូលហេតុ អាចជួយឱ្យកូនតូចរបស់អ្នករៀនសូត្រ ដើម្បីធ្វើការជ្រើសរើសកាន់តែប្រសើរ ។ ឧទាហរណ៍៖ ជំនួសឱ្យការនិយាយថា “កុំពាក់ស្បែកជើងចូលផ្ទះ” សូមនិយាយថា “ការដោះស្បែកជើងរបស់យើង មុនពេលចូលផ្ទះ ធ្វើឱ្យកម្រាលឥដ្ឋស្អាត”។
៦. ទទួលស្គាល់អារម្មណ៍របស់ពួកគេ ៖ ជំនួសឱ្យការនិយាយថា “ទេ កូនមិនអាចទិញរបស់នោះបានទេ” នៅពេលដែលកូនតូចរបស់អ្នក ចង់បានអ្វីមួយនៅក្នុងហាង សូមសាកល្បងនិយាយថា “ប៉ាដឹងថា កូនពិតជាចង់បាន របស់លេងនោះ។ វាមើលទៅពិតជាស្អាតណាស់ ប៉ុន្តែយើងនឹងមិនទិញវានៅថ្ងៃនេះទេ”។
៧. ណែនាំឡើងវិញ ៖ ណែនាំកូនឡើងវិញ ហើយនិយាយអំពីអ្វី ដែលអ្នកចង់ឱ្យពួកគេធ្វើ ដោយនិយាយថា “តោះមើលថា តើយើងអាចរកវិធីល្អប្រសើរជាងមុន ដើម្បីធ្វើវា” ។
៨. រក្សាទុកពាក្យ “ទេ” សម្រាប់ភាពអាសន្ន ៖ ក្នុងពេលមានអាសន្ន ពាក្យថា “ទេ” អាចមិនមានប្រសិទ្ធភាព។ សូមពិចារណាសាកល្បងពាក្យផ្សេងដូចជា “ឈប់” ឬ “នៅទីនោះហើយ” ដែលវាមានប្រសិទ្ធភាពជាងពាក្យថា “ទេ” ៕ ប្រភព ៖ blog.lovevery
អត្ថបទនេះផលិតឡើង ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មី ចូលរៀនថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៣០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣១ ខែកក្កដា ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ