ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម​ឃួ​ង​ស្រេង និង​ឯកឧត្តម ម៉ប់ សា​រិ​ន​ផ្ញើ​សារ​រំលែក​ទុក្ខ​ ជូន​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ ចំពោះ​មរណភាព​របស់​ឧបាសិកា ​កាំ​ង ​ម៉េ​ង​ហ៊ា​ង

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ និង ឯកឧត្តម ម៉ប់ សា​រិ​ន…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ និង ឯកឧត្តម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ សូម​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ជា ដា​នី ព្រមទាំង​ក្រុម​គ្រួសារ ចំពោះ​មរណភាព​របស់​ឧបាសិកា កាំ​ង ម៉េ​ង​ហ៊ា​ង ហៅ សេង ឌី ដែល​ត្រូវជាម្តាយក្មេក​របស់ ឯកឧត្តម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ម៉ោង​០១:៥៨​នាទី រំលងអាធា​ត្រ (​នៅ​សហរដ្ឋអាមេរិក​) ក្នុង​ជន្មាយុ ៧៨​ឆ្នាំ ដោយ​រោគាពាធ​។

ដំណឹង​ដ៏​សែន​ក្រៀមក្រំ​រក​ទីបំផុត​គ្មាន​នេះ យើងខ្ញុំ និង​ព្រមទាំង​ថ្នាក់ដឹកនាំ បុគ្គលិក​ទាំងអស់ សូម​ចូលរួម​រំលែក​ទុក្ខ និង​សូម​សម្ដែង​នូវ​សេចក្ដី​សោកសង្រេង អាឡោះអាល័យ​ជាទី​បំផុត​ជាមួយ ឯកឧត្តម និង លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ ចំពោះ​ការ​បាត់បង់​ម្តាយ ម្តាយក្មេក និង​ជីដូន ជាទី​គោរព​ស្រឡាញ់ ប្រកប ដោយ​ព្រហ្ម​វិហារធម៌ ដែល​បាន​បូជា​កម្លាំងកាយ ប្រាជ្ញា​ស្មារតី បម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ និង​មាតុភូមិ មិន​ខ្លាច​នឿយហត់​នា​ពេល​កន្លង​មក​ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​លំអោនកាយ​លើក​ហត្ថ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​វត្ថុ​ស័​ក្ដ​សិទ្ធ​ក្នុង​លោក និង​តេជៈ​បារមី នៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​តាម​ថែរក្សា​ដល់​ដួង​វិញ្ញាណក្ខន្ធ ឧបាសិកា កាំ​ង ម៉េ​ង​ហ៊ា​ង ហៅ សេង ឌី បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព ជា​និច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ ​។

សូម ឯកឧត្តម និង​លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ ទទួល​នូវ​មនោសញ្ចេតនា​ចូលរួម​រំលែក​ទុក្ខ​ដោយ​ក្ដី​ក្រៀមក្រំ​បំផុត​អំពី​យើងខ្ញុំ​ទាំងអស់​គ្នា ​៕ អត្ថបទសហការ