ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

TikTok ដាក់​ឱ្យ​ដំណើរការ​មុខងារ​ទំនុកចិត្ត និងសុវត្ថិភាព​ថ្មី​សម្រាប់​អ្នក​បង្កើត​មាតិកា គ្រួសារ និង​សហគមន៍ ដោយ​លោក Adam Presser ប្រធាន​ផ្នែក​ប្រតិបត្តិការ និង​ទំនុកចិត្ត និង​សុវត្ថិភាព

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃនេះ TikTok ប្រកាស​ដាក់​ឱ្យ​ដំណើរការ​មុខងារ​ថ្មី​ៗ​ជា​ច្រើន​ពី​វិធី​ដែល TikTok ជំរុញ​ភាព​ច្នៃប្រឌិត និង​នាំ​សេចក្តី​រីករាយ​ដល់​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក ​។ មុខងារ​ថ្មី​ៗ​ទាំងនេះ…

រាជធានីភ្នំពេញ ៖ ថ្ងៃនេះ TikTok ប្រកាស​ដាក់​ឱ្យ​ដំណើរការ​មុខងារ​ថ្មី​ៗ​ជា​ច្រើន​ពី​វិធី​ដែល TikTok ជំរុញ​ភាព​ច្នៃប្រឌិត និង​នាំ​សេចក្តី​រីករាយ​ដល់​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក ​។ មុខងារ​ថ្មី​ៗ​ទាំងនេះ ជួយ​បង្កើន​បទ​ពិសោធន៍​ល្អ​ៗ​សម្រាប់​ក្មេង​ជំទង់ និង​គ្រួសារ​ដែល​ស្វែងរក​ការ​កម្សាន្ត និង​រៀនសូត្រ​នៅ​លើ​បណ្តាញ​សង្គម TikTok អ្នក​បង្កើត​មាតិកា​ដើម្បី​ចែករំលែក​ចំណេះដឹង​ផ្ទាល់ខ្លួន និង​ការ​អប់រំ​អំពី​ការ​អភិវឌ្ឍ​សហគមន៍ ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​ដែល​និយម​ស្វែងរក​មាតិកា ពួក​គេ​នៅ​តែ​ចូល​ចិត្ត​ប្រើប្រាស់​បណ្តាញ​សង្គម TikTok របស់​យើង ​។ ការ​គាំទ្រ​របស់​អ្នក​ប្រើប្រាស់​ចំពោះ TikTok គឺ​កើត​មាន​ឡើង​ដោយសារ​ការ​បន្ត​វិនិយោគ​របស់​យើង​ទៅ​លើ​ផ្នែក​សុវត្ថិភាព ឯកជន​ភាព និង​សន្តិសុខ​ ។

មុខងារ​សម្រាប់​គ្រួសារ
មុខងារ និង​ការ​កំណត់​ផ្សេង​ៗ​ចំនួន​ ៥០ សម្រាប់​គណនី​ក្មេង​ជំទង់ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឱ្យ​ពួក​គេ​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​របស់​ខ្លួន​ដោយ​សុវត្ថិភាព កសាង​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ និង​រៀនសូត្រ​នៅ​លើ TikTok ​។ បន្ថែម​ពីលើ​ការ​ការពារ​ទាំងនេះ TikTok ក៏​មានមុខ​ងារ Family Pairing ដែល​អនុញ្ញាត​ឱ្យ​ឪពុក​ម្តាយ និង​អាណាព្យាបាល កំណត់​មុខងារ​ក្នុង​គណនី​កូន​ៗ​របស់​ខ្លួន​ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​របស់​ពួក​គាត់ ​។ តាម​រយៈ​កម្មវិធី​អប់រំ “​ភាព​ជា​ដៃគូ​សុវត្ថិភាព​ផ្នែក​ឌី​ជី​ថ​ល​សម្រាប់​គ្រួសារ​” យើង​ផ្ដល់​ជម្រើស​ដល់​គ្រួសារ​ដើម្បី​បន្ត​ការ​សន្ទនា​ដោយ​បើកចំហ​អំពី​បទ​ពិសោធន៍​របស់​ពួក​គាត់​នៅ​លើ​ប្រព័ន្ធ​អ៉ីនធឺណិត​ ។

ដើម្បី​បន្ត​ការ​សន្ទនា​ទាំងនេះ TikTok កំពុង​បង្ហាញ​មុខងារ​ថ្មី​នៃ Family Pairing ដែល​អនុញ្ញាត​ឱ្យ​ឪពុក​ម្តាយ​គ្រប់គ្រង​គណនី​កូន​ៗ​របស់​ពួក​គាត់​កាន់តែ​ប្រសើរ​ ។ មុខងារ​ថ្មី​នៃ Family Pairing រួម​មាន ​៖
•​ ​ជូនដំណឹង​ដល់​ឪពុក​ម្តាយ​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​ដែល​កូន​ៗ​របស់​ពួក​គាត់​បង្ហោះ​វី​ដេ​អូ រឿង​ផ្ទាល់ខ្លួន (story) ឬ​រូបថត​ជា​សាធារណៈ​នៅ​លើ TikTok ​។ មុខងារ​នេះ​ជួយ​ឱ្យ​ឪពុក​ម្តាយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ និង​ចាប់ផ្តើម​ការ​សន្ទនា​ដោយ​បើកចំហ​អំពី​អ្វី​ដែល​កូន​ៗ​របស់​ពួក​គាត់​កំពុង​បង្ហោះ ដោយ​មិន​រំខាន​ដល់​ភាព​ច្នៃប្រឌិត ឬ​ឯករាជ្យ​ភាព​របស់​ពួក​គាត់​ឡើយ ​។
•​ ​ផ្តល់​ការ​យល់​ដឹង​សំខាន់​ៗ​កាន់តែ​ច្បាស់​អំពី​ការ​កំណត់​ឯកជន​ភាព​ដែល​កូន​ៗ​របស់​ពួក​គាត់​បាន​ជ្រើសរើស​។ ឧទាហរណ៍​៖ ឪពុក​ម្តាយ​នឹង​ដឹង​ថា​តើ​កូន​ៗ​របស់​ពួក​គាត់ (​អាយុ ១៦-១៧ ឆ្នាំ​) បាន​បើកមុខ​ងារ​ឱ្យ​អ្នក​ដទៃ​ទាញ​យក (download) មាតិកា​របស់​ពួក​គាត់ ឬថា​បញ្ជី​អ្នក​ប្រើប្រាស់ TikTok ដែល​គាត់​តាមដាន ( following list) អាច​មើលឃើញ​ជា​សាធារណៈ​នោះ​ទេ​។ ឪពុក​ម្តាយ​ក៏​អាច​ដឹង​ថា​ប្រធានបទ​ណាខ្លះ​នៅ​ក្នុង​មុខងារ Manage Topics ដែល​កូន​ៗ​របស់​ពួក​គាត់​បាន​ជ្រើសរើស​ដើម្បី​ឱ្យ​ស្រប​ទៅ​តាម feed ដែល​គាត់​ចង់បាន ​។

ស្វែង​យល់​បន្ថែម​អំពី​មុខងារ​ថ្មី​ៗ​សម្រាប់​គ្រួសារ​ដែល​បាន​បង្ហាញ​នៅ​ថ្ងៃនេះ

គាំទ្រ​សុខុមាលភាព​សហគមន៍
TikTok ជឿជាក់​ថា​បទ​ពិសោធន៍​ឌី​ជី​ថ​ល​គួរតែ​នាំ​មក​ឱ្យ​យើង​នូវ​ភាព​រីករាយ ការ​កម្សាន្ត ទំនាក់ទំនង​ល្អ និង​ចម្រុះ​ភាព​ ។ មុខងារ​របស់ TikTok ដូច​ជា​មុខងារ​គ្រប់គ្រង​ការ​ចំណាយពេល​វា​លា​លើ​អេ​ក្រង់ (Screen Time Management) និង​មុខងារ​គ្រប់គ្រង​ម៉ោង​គេង ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បង្កើត​ទម្លាប់​ឌី​ជី​ថ​ល​មួយ​ដែល​មាន​តុល្យភាព ​។ យោង​តាម​អ្នកជំនាញ ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​រយៈពេល​វែង មិនមែន​កើត​ចេញពី​ការ​រឹត​បន្តឹង​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ក៏​កើតឡើង​ដោយសារ​ការ​ពង្រឹង​ទម្លាប់​នៃ​ការ​អនុវត្ត​ជា​វិជ្ជមាន​ផង​ដែរ​ ៖ ការ​កសាង​ទម្លាប់​ល្អ​ៗ​តាម​រយៈ​ការ​លើកទឹកចិត្ត ការ​អប់រំ និង​ការ​តាមដាន​អំពី​វឌ្ឍនភាព ​។ យើង​បាន​ពឹងផ្អែក​ទៅ​លើ​ការ​ស្រាវជ្រាវ​ដែល​មាន​ស្រាប់ គោលការណ៍​ណែនាំ​ពី​ក្រុមប្រឹក្សា​យុវជន​សកល​របស់​យើង និង​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ជា​ច្រើន ដូច​ជា​អ្នកជំនាញ​មក​ពី​មន្ទីរពិសោធន៍​សុខភាព​ឌី​ជី​ថ​ល (Digital Wellness Lab) នៃ​មន្ទីរពេទ្យ​កុមារ Boston ដើម្បី​អភិវឌ្ឍន៍​គោល​គំនិត​របស់​យើង ​។

នេះ​ហើយ​ជា​មូលហេតុ ដែល​ជំរុញ​ឱ្យ​យើង​បង្ហាញ​មុខងារ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា Well-being Missions នៅ​ថ្ងៃនេះ​ ។ Well-being Missions គឺជា​ស៊េរី​បេសកកម្ម​ខ្លី​ៗ និង​ទាក់ទាញ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​អ្នក​ប្រើប្រាស់​បង្កើត​ទម្លាប់​ឌី​ជី​ថ​ល​ដែល​ប្រកបដោយ​តុល្យភាព​រយៈពេល​វែង​។ នៅ​ពេល​អ្នក​ប្រើប្រាស់​បញ្ចប់​បេសកកម្ម ពួក​គាត់​ទទួល​បាន​ផ្លា​ក​សញ្ញា (badge) ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ពង្រឹង​អាកប្បកិរិយា​ប្រកបដោយ​ការ​ទទួលខុសត្រូវ ​។ យើង​ក៏​ព្យាយាម​ផ្តល់​ជូន​បទ​ពិសោធន៍​ថ្មី​ៗ​នៅ​ក្នុង​កម្មវិធី TikTok ផ្តោត​លើ​ការ​បង្កើន​សុខុមាលភាព​ឌី​ជី​ថ​លតា​មរយៈ​ការ​បំពាក់​មុខងារ​គាំទ្រ​ការ​ប្រើប្រាស់ និង​សកម្មភាព​ជា​ច្រើន ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​កាន់តែ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ ​។

ស្វែង​យល់​បន្ថែម​អំពី​មុខងារ​ថ្មី​ៗ​សម្រាប់​សុខុមាលភាព​ដែល​បាន​បង្ហាញ​នៅ​ថ្ងៃនេះ

គាំទ្រ​អ្នក​បង្កើត​មាតិកា​ជាមួយ​មុខងារ​ថ្មី​ៗ
មាតិកា​ដ៏​ល្អ គឺ​បង្កើត​ឡើង​ដោយ​អ្នក​បង្កើត​មាតិកា​ដ៏​ពូកែ ​។ អ្នក​បង្កើត​មាតិកា​ដ៏​ពូកែ ជួយ​ជំរុញ​ការ​រក​ឃើញ ការ​ចូលរួម និង​ជា​បេះដូង​នៃ​សហគមន៍​ដែល​ពួក​គាត់​កំពុង​កសាង​។ អ្នក​បង្កើត​មាតិកា នឹង​មាន​កាន់តែ​ច្រើន នៅ​ពេល​ដែល​ពួក​គាត់​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ។ នៅ​ពេល​អ្នក​បង្កើត​មាតិកា​មាន​អារម្មណ៍​ថា​ត្រូវ​បានការ​ពារ ពួក​គាត់​នឹង​ហ៊ាន​បង្កើត​មាតិកា​ដែល​កាន់តែ​មាន​ភាព​ច្នៃប្រឌិត ចែករំលែក​រឿងរ៉ាវ​ដោយ​ទូលំទូលាយ និង​ភ្ជាប់​ទំនាក់ទំនង​ប្រកបដោយ​អត្ថន័យ​ជាមួយ​ទស្សនិកជន​របស់​ខ្លួន ​។

ការ​ដាក់​ឱ្យ​ដំណើរការ​មុខងារ​ថ្មី​ៗ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ទៅ​លើ​អ្នក​បង្កើត​មាតិកា ដែល​ផ្ដល់​ការ​ការពារ​ទៅ​លើ​អ្នក​បង្កើត​មាតិកា​នៅ​លើ TikTok ក៏​ដូច​ជា​គាំទ្រ​ពួក​គាត់​ជាមួយ​មុខងារ​ថ្មី​ៗ​ក្នុង​គោលបំណង​ជួយ​ពួក​គាត់​ឱ្យ​ទទួល​បាន​ជោគជ័យ​។ ការ​ធ្វើ​បែប​នេះ ដើម្បី​ធ្វើ​ឱ្យ​ពួក​គាត់​អាច​បន្ត​បង្កើត​មាតិកា​ដែល​ទស្សនិកជន​ចូល​ចិត្ត​ ។ មុខងារ​ថ្មី​ៗ​ទាំងនេះ​រួម​មាន ​៖
•​ ​Creator Care Mode៖ ជួយ​អ្នក​បង្កើត​មាតិកា​ច្រោះ​ចេញ​នូវ​មតិ​ជេរ​ប្រមាថ និង​មតិ​មិន​សមរម្យ​បាន​កាន់តែ​ល្អ​ ។
•​ ​មុខងារ​បិទ​សំឡេង​ថ្មី​សម្រាប់ TikTok LIVE ដែល​ជួយ​អ្នក​បង្កើត​មាតិកា​ដែល LIVE ក្នុង​ការ​បិទ​ពាក្យ ឃ្លា និង emojis បាន​ទាំងអស់​ក្នុង​ពេល​តែ​មួយ ​។
•​ ​Content Check Lite៖ ដែល​អនុញ្ញាត​ឱ្យ​អ្នក​បង្កើត​មាតិកា​ពិនិត្យ​ជា​មុន​ថា​តើ​មាតិកា​របស់​ពួក​គាត់​នឹង​ទំនងជា​មិន​សម​ស្រប​សម្រាប់ For You feed ឬ​យ៉ាងណា​មុន​ពេល​ពួក​គាត់​បង្ហោះ ​។
•​ ​Creator Inbox៖ ប្រអប់​ទទួល​សារ​ថ្មី​ប្រកបដោយ​វិជ្ជាជីវៈ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​អ្នក​បង្កើត​មាតិកា​គ្រប់គ្រង​សារ​របស់​ពួក​គាត់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ​។
•​ ​Creator Chat Room៖ ដែល​អនុញ្ញាត​ឱ្យ​អ្នក​បង្កើត​មាតិកា​កសាង​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ អ្នក​តាមដាន​នៅ​លើ TikTok ដែល​បាន​កំណត់​ ។

ស្វែង​យល់​បន្ថែម​អំពី​មុខងារ​ថ្មី​ៗ​សម្រាប់​អ្នក​បង្កើត​មាតិកា​ដែល​បាន​បង្ហាញ​នៅ​ថ្ងៃនេះ ៕ អត្ថបទសហការ