ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្នុង​ស្មារតី​សាមគ្គីភាព និង​មនុស្សធម៌​! ធនាគារ ជីប ម៉ុង ដែល​ជា​ធនាគារ​បង្កើត​ឡើង ​ដោយ​សហគ្រិន​កូន​ខ្មែរ មិន​បង្អង់​យូរ ប្រកាស​លុប​បំណុល​ទាំងស្រុង ព្រមទាំង​ឧបត្ថម្ភ​ប្រាក់​បន្ថែម​ថែម​ទៀត​ ជូន​យោធិន​ពលី​ជីវិត និង​យោធិន​ពិការ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ស្រប​តាម​សេចក្ដី​អំពាវនាវ​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សេចក្តីណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្នុង​ស្មារតី​សាមគ្គីភាព មនុស្សធម៌…

រាជធានីភ្នំពេញ​ ៖ ស្រប​តាម​សេចក្ដី​អំពាវនាវ​របស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សេចក្តីណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្នុង​ស្មារតី​សាមគ្គីភាព មនុស្សធម៌ ព្រមទាំង​រួបរួម​គ្នា​ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​យោធិន​ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ផ្ទាល់​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​បន្ទាត់​ព្រម​ដែន ដើម្បី​ការពារ​ប្រទេស​ជាតិ​ទាំងមូល ដោយ​ជម្លោះ​ប្រដាប់​អាវុធ​ព្រំដែន​កម្ពុជា​-​ថៃ ។ ធនាគារ ជីប ម៉ុង មិន​បង្អង់​យូរ​ឡើយ ឆ្លើយ​តប​តាម​សភាពការណ៍​បាន​យ៉ាង​រហ័ស ធនាគារ ជីប ម៉ុង សូម​ជម្រាប​ជូនដំណឹង​ទៅ​កាន់​អតិថិជន និង​សាធារណជន ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ធនាគារ ជីប ម៉ុង បាន​សម្រេច​លុប​ចោល​បំណុល​ទាំងស្រុង ព្រមទាំង​ឧបត្ថម្ភ​ទឹកប្រាក់​បន្ថែម ជូន​ទៅ​យោធិន​ពលី​ជីវិត និង​យោធិន​ពិការ នៅ​ក្រោម​ប្រតិបត្តិការ​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ ។

សូម​ជម្រាប​ជូន​ថា ធនាគារ ជីប ម៉ុង នឹង​ធ្វើការ​៖

  • លុប​ចោល​បំណុល​ទាំងស្រុង និង​ឧបត្ថម្ភ​ប្រាក់ ២០ លាន​រៀល សម្រាប់ យោធិន​ពលី​ជីវិត
  • លុប​ចោល​បំណុល​ទាំងស្រុង និង​ឧបត្ថម្ភ​ប្រាក់ ១០ លាន​រៀល សម្រាប់ យោធិន ពិការ
  • ឧបត្ថម្ភ​ប្រាក់ ២ លាន​រៀល សម្រាប់ យោធិន​រង​របួសស្រាល

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​នោះ ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនមេ​របស់ ធនាគារ ជីប ម៉ុង និង​ពាណិជ្ជកម្ម​សុ​រប​ជាង ១៤ កាលពី​ថ្មី​ៗ​នេះ ក៏​បាន​ធ្វើការ​ឧបត្ថម្ភ​ថវិកា​សរុប ២ លាន​ដុល្លារ ទៅ​ដល់​កងទ័ព​ជួរ​មុខ​កម្ពុជា ដែល​បាន​ឈរជើង​នៅ​តាម​បណ្តោយ​ព្រំដែន​ កម្ពុជា​-​ថៃ រួម​ជាមួយ​ទឹក​ពិសារ​កម្ពុជា​សរុប​ជាង​១០,០០០​កេស​ ។

ធនាគារ ជីប ម៉ុង សូម​គោរព​កោតសរសើរ ​ដល់​ភាព​អង់អាច​ក្លាហាន ​របស់​កងទ័ព​កម្ពុជា និង​ការ​លះបង់​ដ៏​ធំធេង​នៅ​ក្នុង​ការ​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា​យើង​។ ធនាគារ ជីប ម៉ុង និង​ប្រជាជន​ខ្មែរ​ទាំងអស់ សូម​ចង​ចាំ​ជា​និច្ច​នូវ​គំរូ​វីរភាព​មួយ​នេះ និង​ប្ដេជ្ញា​បន្ត​រួមចំណែក​គាំទ្រ កសាង និង​ការពារ​មាតុភូមិ​យើង​ឱ្យ​បាន​រឹង​មាំ​ជា​និរន្តរ៍ ​។

សម្រាប់​ព័ត៌មាន​លំអិត សូម​ទំនាក់ទំនង​មក​ធនាគារ ជីប ម៉ុង តាម​រយៈ​លេខ​៖ 081 ឬ 066 811 911​។
ក្នុង​ស្មារតី​សាមគ្គីភាព និង​មនុស្សធម៌​! ខ្មែរ រួបរួម​គ្នា​! ដើម្បី​កងទ័ព​ខ្មែរ ការពារ​បូរណភាព​ទឹកដី​ពេញ​ដោយ​ភាព​អង់អាច​ក្លាហាន​ ៕ អត្ថបទសហការ