ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ABA បន្ដ​ទទួល​បាន​ពាន ធនាគារ​ឆ្នើម​បំផុត​នៅកម្ពុជា ពី Euromoney រយៈពេល 12 ឆ្នាំ​ជាប់​ៗ​គ្នា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ទទួល​ពាន ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា ឆ្នាំ​ 2025 ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ Euromoney…

រាជធានីភ្នំពេញ ៖ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ទទួល​ពាន ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា ឆ្នាំ​ 2025 ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ Euromoney រយៈពេល 12 ​ឆ្នាំ​ជាប់​ៗ​គ្នា ​។ ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ ទទួលស្គាល់​នូវ​ឧត្តមភាព និង​ភាព​នាំ​មុខជា​បន្ដបន្ទាប់​របស់​ធនាគារ ទៅ​លើ​ផ្នែក​សេវា​ធនាគារ​រូបវន្តបុគ្គល និង​ឌី​ជី​ថ​ល ដោយ​ពង្រឹង​តួនាទី​របស់​ធនាគារ ក្នុង​ការ​កំណត់​ស្តង់ដារ​ថ្មី​នៃ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ក្នុង​តំបន់​ ។

ឌី​ជី​ថ​ល​នវានុវត្តន៍​ជំរុញ​ដល់​កំណើន ដោយ​ផ្តោត​សំខាន់​លើ​នវានុវត្តន៍ ភាព​ងាយស្រួល​ប្រើប្រាស់ និង​គិតគូរ​ដល់​អតិថិជន​ជា​គោល ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​របស់ ABA ទទួល​បាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ​។ ABA Mobile មាន​កំណើន​អ្នក​ប្រើប្រាស់​ប្រមាណ 32% ក្នុង​រយៈពេល​មួយ​ឆ្នាំ ដោយ​ផ្ដល់​ជូន​ពួក​គាត់​នូវ​លទ្ធភាព​ចូល​ប្រើ​គណនី​របស់​ខ្លួន​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ​។

វឌ្ឍនភាព​ថ្មី​ៗ​សំខាន់​ៗ​សម្រាប់​កម្មវិធី ABA Mobile រួម​មាន​ជា​អាទិ៍ ណា​វី ជំនួយការ​និម្មិត​សម្រាប់​សេវា​ធនាគារ​, មុខងារ​ឆាត និង​សោ​មុខជា​ដើម​។ មុខងារ​ទាំង​អស់នេះ​ត្រូវ​បាន​បង្កើត​ឡើង មិន​ត្រឹមតែ​ផ្ដល់​ភាព​ងាយស្រួល និង​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ព្រមទាំង​ជួយ​ទប់ស្កាត់​ការ​ក្លែងបន្លំ​នានា តាម​កម្មវិធី​ផ្ញើ​សារ​ផ្សេង​ៗ​ផង​ដែរ​ ។

កម្មវិធី ABA Merchant ក៏​ទទួល​បាន​កំណើន​អ្នក​ប្រើប្រាស់​ជាង 30% ផង​ដែរ ដោយ​បម្រើ​ជូន​អាជីវករ ឬ​ម្ចាស់​អាជីវកម្ម​តូច​ធំ​គ្រប់​ប្រភេទ​ជាមួយ​មុខងារ​មាន​ប្រយោជន៍​ជា​ច្រើន ដូច​ជា​ការ​បង្កើត​កូដ QR, ផ្ញើ​លីង​ទូទាត់​, គ្រប់គ្រង​មុខងារ​ជូន​លុយ​ភ្ញៀវ​វិញ និង​បង្កើត​របាយការណ៍​លក់ដូរ​ជាដើម មុខងារ​ទាំង​អស់នេះ រួមចំណែក​លើកកម្ពស់​ការ​ទូទាត់​ឌី​ជី​ថ​ល មិន​ប្រើ​ក្រដាសប្រាក់​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា ។

បន្ថែម​ពីលើ​នេះ ផ្លែ​ត​ហ្វ​ម​សេវា​ធនាគារ​អន​ឡាញ ABA Business បន្ត​គាំទ្រ និង​ពង្រឹងសមត្ថភាព​របស់​អាជីវកម្ម​នានា​ជាមួយ​មុខងារ​ដូច​ជា ការ​ទូទាត់​ច្រើន​ដំណាលគ្នា ប្រាក់បៀវត្ស និង​សេវា​ប្រមូលប្រាក់​ជាដើម​ ។ សមត្ថភាព​ទាំងនេះ គួប​ផ្សំ​ជាមួយនឹង​វិធានការ​សុវត្ថិភាព​ដ៏​រឹង​មាំ ធ្វើ​ឲ្យ​ផ្លែ​ត​ហ្វ​ម​នេះ ទទួល​បាន​កំណើន​អ្នក​ប្រើប្រាស់​ប្រមាណ 24% ដែល​តួលេខ​នេះ ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​ទំនុកចិត្ត​របស់​សហគ្រិន និង​សហគ្រាស ​។

លោក Askhat Azhikhanov អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារ ABA មាន​ប្រសាសន៍​ថា “​យើងខ្ញុំ​មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ដែល​ផលិតផល​ឌី​ជី​ថ​ល​របស់​យើងខ្ញុំ បាន​ក្លាយជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​ការ​ប្រើប្រាស់​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​គ្រប់​រូប ​។ ការ​ទទួលស្គាល់​ពី​ទស្សនាវដ្តី Euromoney បញ្ជាក់​នូវ​ទំនុកចិត្ត​របស់​ពួក​គេ មក​លើ​ធនាគារ​យើងខ្ញុំ​។ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កិត្តិនាម​នេះ យើងខ្ញុំ​នឹង​ប្តេជ្ញា​បន្ដ​នាំ​យក​សេវា​ធនាគារ​ដែល​ទំនើប និង​ងាយស្រួល​ប្រើប្រាស់ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ដែល​កំពុង​បន្ដ​កើនឡើង​”​ ។

ការ​រួមចំណែក​របស់ ABA ចំពោះ​គំនិត​ផ្តួចផ្តើម​សម្រាប់​កិច្ចការ​សង្គម លើស​ពី​សេវា​ហិរញ្ញវត្ថុ​ដែល​ទំនើប ងាយស្រួល និង​សុវត្ថិភាព គណៈវិនិច្ឆ័យ​របស់ Euromoney ក៏​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​ការ​រួមចំណែក​ដ៏​មាន​អត្ថន័យ​របស់ ABA នៅ​លើ​ផ្នែក​អប់រំ ផ្នែក​សុខាភិបាល និង​ការ​អភិវឌ្ឍ​សហគមន៍ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​យ៉ាង​មុតមាំ​របស់​ខ្លួន​ចំពោះ​វឌ្ឍនភាព​ជាតិ​ ។

នៅ​ក្នុង​វិស័យ​អប់រំ ABA បាន​ពង្រីក​គម្រោង​ជួសជុល​កែ​លម្អ​សាលារៀន​បន្ថែម ដោយ​បាន​ពង្រឹង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សាលារៀន នៅ​វិទ្យាល័យ សុខ​អាន ថ្នល់បំបែក ក្នុង​ខេត្តតាកែវ និង​អគារសិក្សា​មូ​ស្លី​ម​ចំនួន 2 ខ្នង ក្នុង​ខេត្តកំពង់ឆ្នាំង​ ។ ការ​ជួសជុល​កែ​លម្អ​ទាំងនេះ បាន​ផ្តល់​បរិយាកាស​សិក្សា​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព​ដល់​សិស្សានុសិស្ស​ ។

ធនាគារ​ក៏​បន្ត​គាំទ្រ​ដល់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) តាម​រយៈ​ការ​ឧបត្ថម្ភ​ដល់ កម្មវិធី​អប់រំ​កម្រិត​បឋម​សិក្សា ដែល​ផ្ដល់​លទ្ធភាព​បន្ថែម​ដល់​កុមារ​ក្រីក្រ​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព ​។ ចំពោះ​វិស័យ​សុខាភិបាល​វិញ ABA ក៏​បាន​បន្ត​ការ​គាំទ្រ​របស់​ខ្លួន​តាម​រយៈ​ការ​បរិច្ចាគ​ជូន​ដល់​កាកបាទក្រហមកម្ពុជា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល​ផ្នែក​សុខាភិបាល ដែល​ផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​កុមារ ដោយ​ឥត​គិតថ្លៃ តាម​រយៈ​អគារ​មជ្ឈមណ្ឌល​សុខភាព​ថ្មី​របស់​ខ្លួន​ ។

កិត្ដិនាម​នៅ​ក្នុង​វិស័យ​ធនាគារ​កម្ពុជា
ក្នុង​សំ​ណេ​រពាក់​ព័ន្ធ​នឹង​ពានរង្វាន់​របស់​ធនាគារ ABA នា​ឆ្នាំ​នេះ និពន្ធ​នាយក​របស់ Euromoney បាន​អធិប្បាយ​ថា “​ក្នុង​នាម​ជា​ស្ថាប័ន​ដ៏​លេចធ្លោ​មួយ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ធនាគារ ABA សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់​ៗ​នៅ​លើ​ផ្នែក​ឌី​ជី​ថ​ល​នវានុវត្តន៍ លទ្ធផល​ហិរញ្ញវត្ថុ​រឹង​មាំ និង​ការ​រួមចំណែក​ក្នុង​កិច្ចការ​សង្គម​យ៉ាង​សកម្ម​ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ នាំ​ឲ្យ ABA ទទួល​បាន​កិត្តិនាម​ជា ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ។​” ការ​ទទួល​បាន​ពានរង្វាន់​នេះ​រយៈពេល 12 ​ឆ្នាំ​ជាប់​ៗ​គ្នា ឆ្លុះ​បញ្ចាំង​ពី​ទំនុកចិត្ត និង​ការ​ជឿជាក់​របស់​អតិថិជន​រាប់​លាន​នាក់​មក​លើ​ធនាគារ ABA​ ។ ដោយ​សម្លឹង​ឆ្ពោះទៅ​អនាគត ធនាគារ​នឹង​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជូន​សេវា​ធនាគារ​សុវត្ថិភាព ពេញ​ដោយ​ន​វា​នុ​វត្ត និង​មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ៕ អត្ថបទសហការ