ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន TODAY internet ​ដឹកនាំ​ក្រុមការងារចូលរួម​ការងារ​សប្បុរសធម៌​បរិច្ចាគ​​ស្បៀង​មួយចំនួន ​ដើម្បី​ជួយ​ដល់​កងកម្លាំង​ជួរ​មុខ និងជនភៀសសឹក​ដែល​កំពុង​ជួប​ការ​ខ្វះខាត​

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៉ី​ន​ធឺ​ណិ​ត កម្រិត​ខ្ពស់​នៅ​កម្ពុជា​បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​បរិច្ចាគ​នូវ​ស្បៀង​មួយ​ចំនួន​ដើម្បី​ជួយ​ដល់​កងកម្លាំង​ជួរ​មុខ និង​ជនភៀសសឹក​ដែល​កំពុង​ជួប​ការ​ខ្វះខាត​នៅ​បន្ទាត់​ព្រំដែន​កម្ពុជា ដើម្បី​ជា​ការ​បង្ហាញ​នូវ​ភាព​ស្មោះស្ម័គ្រ​អំពី​ទំនួល​ខុស​ត្រូវ​ជាមួយ​សង្គម​ជាតិ​ ។…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៉ី​ន​ធឺ​ណិ​ត កម្រិត​ខ្ពស់​នៅ​កម្ពុជា​បាន​ដឹកនាំ​ក្រុមការងារ​ចូលរួម​បរិច្ចាគ​នូវ​ស្បៀង​មួយ​ចំនួន​ដើម្បី​ជួយ​ដល់​កងកម្លាំង​ជួរ​មុខ និង​ជនភៀសសឹក​ដែល​កំពុង​ជួប​ការ​ខ្វះខាត​នៅ​បន្ទាត់​ព្រំដែន​កម្ពុជា ដើម្បី​ជា​ការ​បង្ហាញ​នូវ​ភាព​ស្មោះស្ម័គ្រ​អំពី​ទំនួល​ខុស​ត្រូវ​ជាមួយ​សង្គម​ជាតិ​ ។

ចំពោះ​បញ្ហា​ប្រឈម​ជា​បន្តបន្ទាប់​ដែល​គ្រួសារ​ជនភៀសខ្លួន​កំពុង​ជួប​ដោយសារ​បញ្ហា​ទំនាស់​ព្រំដែន​កម្ពុជា​-​ថៃ បាន​ជំរុញទឹកចិត្ត​ដល់​ក្រុមហ៊ុន TODAY internet ក្នុង​ការ​ចូលរួម​ផ្តល់​នូវ​ជំនួយ ដែល​ជា​សម្ភារសំខាន់​ៗ​ដើម្បី​ផ្គត់ផ្គង់​ទៅ​កន្លែង​ដែល​មាន​តម្រូវការ​បំផុត ​។ ក្រុមហ៊ុន​បាន​ផ្ដល់​ជូន​ដូច​ជា ៖អង្ករ មី​ជាតិ ត្រីខកំប៉ុង នំនែក​រួម​ជាមួយ​ភេសជ្ជៈ​ផង​ដែរ​ ។

ក្នុង​ឪ​កាស​នេះ​ក្រុម​គ្រួសារ TODAY internet សូម​ធ្វើការ​ដឹងគុណ​ជាទី​បំផុត​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​យុទ្ធ​ជន​ជួរ​មុខ​ដែល​បាន​លះបង់ ពលី និង​បូជា​ដើម្បី​ការពារ​ទឹកដី និង​ប្រជាជន​ខ្មែរ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​ ៕ អត្ថបទសហការ