ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​តា​ល់ និង​មី​ជាតិ នាំ​ស្បៀងអាហារ និង​សម្ភារ​ចាំបាច់​ប្រចាំ​ថ្ងៃ​ ជូន​ជនភៀសសឹក ១,៨០០ គ្រួសារ នៅ​ស្រុក​អូរ​ជ្រៅ​ខេត្តបន្ទាយមានជ័យ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​កម្ពុជា​–​ថៃ ភ្លាម​ៗ​នេះ វី​តា​ល់ និង​មី​ជាតិ បាន​ផ្តើម​យុទ្ធនាការ​មួយ​ដ៏​កក់ក្តៅ​ក្រោម​ប្រធានបទ «​ខ្មែរ​ដើម្បី​ខ្មែរ​» នាំ​ស្បៀងអាហារ និង​សម្ភារ​ចាំបាច់​ប្រចាំ​ថ្ងៃ​ជូន​ជនភៀសសឹក ១,៨០០…

រាជធានីភ្នំពេញ៖ ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​កម្ពុជា​–​ថៃ ភ្លាម​ៗ​នេះ វី​តា​ល់ និង​មី​ជាតិ បាន​ផ្តើម​យុទ្ធនាការ​មួយ​ដ៏​កក់ក្តៅ​ក្រោម​ប្រធានបទ «​ខ្មែរ​ដើម្បី​ខ្មែរ​» នាំ​ស្បៀងអាហារ និង​សម្ភារ​ចាំបាច់​ប្រចាំ​ថ្ងៃ​ជូន​ជនភៀសសឹក ១,៨០០ គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី ២៨ ខែកក្កដា ឆ្នាំ​២០២៥​នេះ ​។

ក្នុង​នាម​ឈាមជ័រ​ខ្មែរ​ដែល​ជ្រក​ក្រោម​ទង់ជាតិ​តែ​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វី​តា​ល់ និង​មី​ជាតិ ពិតជា​មិន​អាច​មើល​រំលង​នូវ​សេចក្ដី​ត្រូវការ និង​កង្វះខាត​នានា ដែល​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​គ្នា​នៅ​ទី​នេះ កំពុង​ជួប​ប្រទះ​នោះ​ទេ ​។ អំណោយ​ស្បៀងអាហារ និង​សម្ភារ​ចាំបាច់​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដែល​បាន​យក​ផ្តល់​ជូន​គ្រួសារ​ភៀស​សឹក​នា​ថ្ងៃនេះ កើត​ចេញពី​ក្ដី​ស្រឡាញ់ និង​ការ​យកចិត្តទុកដាក់​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់ បុគ្គលិក​វី​តា​ល់​-​មី​ជាតិ គ្រប់​លំដាប់ថ្នាក់ ទាំងអស់​ដែល​បាន​ចូលរួម​ជាស​កម្ម​រៀបចំ​ដោយ​ផ្ទាល់​តែ​ម្ដង ត្រឹមតែ​ក្នុង​រយៈពេល ១២​ម៉ោង​តែ​មុន​នេះ​ប៉ុណ្ណោះ កាលពី​ថ្ងៃ​ទី​២៧ កក្កដា​នេះ ​។

គួរ​បញ្ជាក់​ថា ក្រោម​មូលបទ “​ខ្មែរ​ដើម្បី​ខ្មែរ​” អំណោយ​នាំ​មក​ជូន​ថ្ងៃនេះ​រួម​មាន​៖ តង់​, អង្រឹង​, មុង​, ភួយ​, ក្រ​ម៉ា​, ដែកកេស​, អំ​ពូ​ល សូ​ឡា​, សាប៊ូ​កក់សក់ និង​ដុស​ខ្លួន​, ទឹកដោះគោ​, អាហារ​ស​ម្ងួ​ត​, ខ្សែ​ចង រួម​ជាមួយ ទឹក​ពិសា​វី​តា​ល់​, មី​ជាតិ ដែល​សុទ្ធ​សឹង​ជា​ស្បៀងអាហារ និង​សម្ភារ​ចាំបាច់​ខ្វះ​ពុំ​បាន​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។ ឆ្លៀតឱកាស​នេះ យើងខ្ញុំ​សូម​បួងសួង​ ដល់​គុណបុណ្យ​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ ក្នុង​លោក​ជួយ ប្រោស​ព្រំ​ពរ​ជ័យ​ដល់​វីរ​កងទ័ព​របស់​យើង ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅ​សមរភូមិ​ជួរ​មុខ ឱ្យ​ជួប​ប្រទះ​តែ​សេចក្តីសុខ និង​ជ័យ​ជំនះ ៕ អត្ថបទសហការ