ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ជួយ​កសាង​អនាគត​ ការ​អប់រំ​ដ៏​ភ្លឺស្វាង​ ជាមួយនឹង​កម្មវិធី​ទំនួល​ខុស​ត្រូវ ​សង្គម​របស់​សាជីវកម្ម​ នៅ​សាលារៀន

13 ម៉ោង មុន

រាជធានីភ្នំពេញ៖ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​មួយ​ដែល​ឈានមុខ​គេ…

រាជធានីភ្នំពេញ៖ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​មួយ​ដែល​ឈានមុខ​គេ បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ សហគមន៍ និង​ការ​អប់រំ តាម​រយៈ​គំនិត​ផ្តួចផ្តើម​ទំនួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម (CSR) ដ៏​រឹង​មាំ​នៅ​សាលា​បឋម​សិក្សា​ស្នំ​ប្រាំពីរ​ក្នុង​ខេត្តកំពត ​។

នៅ​ឆ្នាំ​នេះ បុគ្គលិក ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ចំនួន ៥៣ នាក់ បាន​ចូលរួម​ជាមួយ​បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជា​ច្រើន​នាក់ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​លើ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម បាន​រួមចំណែក ៤២៤ ម៉ោង ជួសជុល​ដំបូល លាប​ពណ៌ និង​កែ​លម្អ​អគារ​បណ្ណាល័យ​របស់​សាលា ក៏​ដូច​ជា ដាំ​ដើមឈើ​ទាំង​នៅ​ក្នុង និង​ជុំវិញ​បរិវេណ​សាលា​បឋម​សិក្សា​ផង​ដែរ​ ។ កម្មវិធី​នេះ ក៏​មាន​សកម្មភាព​បរិច្ចាគ​សៀវភៅ​សិក្សា ដល់​សិស្ស​ចំនួន ៥០៦ នាក់ និង​លោកគ្រូ​អ្នកគ្រូ​ចំនួន ១៥ នាក់ និង​ការ​ផ្តល់​វគ្គ​សិក្សា​អំពី​សុខភាព និង​សុវត្ថិភាព​ការងារ (OHS) ផង​ដែរ​ ។

គំនិត​ផ្តួចផ្តើម​ឆ្នាំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ទទួល​បាន​ជោគជ័យ​នៃ​កម្មវិធី CSR ឆ្នាំ ២០២៤ របស់​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី នៅ​សាលា​បឋម​សិក្សា​ស្រែ​រនោង​ក្នុង​ខេត្តតាកែវ ដែល​មាន​បុគ្គលិក​ចំនួន ៤៦ នាក់ រួម​ជាមួយ​សាស្ត្រាចារ្យ លោក

គ្រូ​អ្នកគ្រូ ចំនួន ២៨ នាក់ និង​សិស្សានុសិស្ស​ចំនួន ៦៧៨ នាក់ បាន​រួមចំណែក​ជាង ៣៦៨ ម៉ោង ដោយ​ស្ម័គ្រចិត្ត​ដើម្បី​កែ​លម្អ​ស្ថានភាព​សាលារៀន​តាម​រយៈ​ការ​គូរគំនូរ ដាំ​ដើមឈើ និង​ការ​បរិច្ចាគ​សៀវភៅ សម្ភារៈ​ការិយាល័យ និង​ជំនួយ​ស​ង្រោះ​បឋម ​។

លោក Ashok Muthu អគ្គនាយក​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ «យើង​មាន​មោទនភាព​ណាស់​ក្នុង​ការ​បន្ត​ជួយ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម (CSR) របស់​យើង​តាម​រយៈ​កែ​លម្អ​បរិយាកាស​សិក្សា​របស់​សាលារៀន​នៅ​ប្រទេស​កម្ពុជា​។ គំនិត​ផ្តួចផ្តើម​ទាំងនេះ ធ្វើ​ឡើង​ស្រប​តាម​ចក្ខុវិស័យ​រយៈពេល​វែង​របស់​យើង ដើម្បី​បង្កើត​អនាគត​ដ៏​ល្អ​ប្រសើរ​តាម​រយៈ​ការ​អប់រំ ការ​គ្រប់គ្រង​បរិស្ថាន និង​ការ​ចូលរួម​អភិវឌ្ឍន៍​សហគមន៍» ​។​

នាយិកា​សាលា​បឋម​សិក្សា​ស្នំ​ប្រាំពីរ លោកស្រី លី ស្រី​មុំ មាន​ប្រសាសន៍​ថា​៖ «​យើង​សូម​ថ្លែង​អំរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី សម្រាប់​ការ​គាំទ្រ​ដ៏​សប្បុរស​ក្នុង​ការ​កែ​លម្អ​បរិស្ថាន​សាលារៀន​របស់​យើង​។ បណ្ណាល័យ​ដែល​បាន​ជួសជុល និង​លាប​ពណ៌​ថ្មី​ៗ រួម​ជាមួយនឹង​ការ​បរិច្ចាគ​សៀវភៅ និង​ការ​ដាំ​ដើមឈើ​ជា​ច្រើន បាន​នាំ​មក​នូវ​ថាមពល និង​មោទនភាព​ថ្មី​ដល់​សាលា​របស់​យើង» ​។​

ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី បន្ត​អនុវត្ត​កម្មវិធី CSR ដែល​លើក​ស្ទួយ​ការ​អភិវឌ្ឍ​សហគមន៍ លើក​ស្ទួយ​តម្លៃ​បរិស្ថាន​បៃតង និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​បន្ន​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ប្រកបដោយ ​និរន្តរភាព​ដ៏​ទូលំទូលាយ​របស់​ខ្លួន​ ។

កម្មវិធី​នេះ គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុង​ចំណោម​គំនិត​ផ្តួចផ្តើម​ជា​ច្រើន​ដែល​ក្រុមហ៊ុន​បាន​និង​កំពុង​អនុវត្ត ដើម្បី​ផ្តល់​ផលប្រយោជន៍​ត្រឡប់​ទៅ​សង្គម​វិញ និង​ជំរុញ​ការ​ថែរក្សា​បរិស្ថាន ដើម្បី​បង្កើត​ផល​ជា​វិជ្ជមាន​តាម​រយៈ​ផលិតផល សេវាកម្ម និង​សកម្មភាព​នានា​របស់​ខ្លួន ។

យុទ្ធនាការ​ឆ្នាំ ២០២៤ របស់​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ដែល​បាន​ធ្វើ​ឡើង​តាម​រយៈ​ភាព​ជា​ដៃគូ​ជាមួយ​គណៈ​គ្រប់គ្រង​សាលា និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បាន​ទទួលស្គាល់​ថា​បាន​បណ្តុះ​ស្មារតី​មោទនភាព និង​ការ​ជំរុញ​លើកទឹកចិត្ត​ក្នុង​ចំណោម​សិស្សានុសិស្ស សាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​សហ​គន៍​ផង​ដែរ​ ។ ទាំងនេះ បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ស្មារតី​របស់​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ដែល​លើក​ឡើង​ថា​ការ​អប់រំ គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​រយៈពេល​វែង ​។

អំពី ក្រុមហ៊ុន EDOTCO Group
ក្រុមហ៊ុន EDOTCO Group បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១២ គឺជា​ក្រុមហ៊ុន ដែល​ផ្តល់​សេវាកម្ម​ផ្នែក​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ទូរគមនាគមន៍​ដំបូង​គេ​នៅ​អាស៊ី ដែល​ផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​តាំងពី​ចាប់ផ្តើម​រហូត​ដល់ បញ្ចប់​លើ​សេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា តម្លើង ជួសជុល ថែទាំ​បង្គោល​សេវា​អង់​តែ​ន ​៕ អត្ថបទសហការ